ព័ត៌មាន

ហេគឃ័រហេគ GoDaddy បង្កផលប៉ះពាល់អតិថិជនជាច្រើននាក់

GoDaddy អ្នកផ្តល់សេវាកម្មចុះឈ្មោះ និងអ្នកផ្តល់កម្មសិទ្ធ domain  ធំជាងគេនៅលើពិភពលោក បានប្រកាសថា ការបំពានទិន្ន័យបង្កផលប៉ះពាល់ដល់ព័ត៌មានគណនីអ៊ីនធឺរណិតរបស់អ្នកប្រើប្រាស់ជាច្រើន។ ក្រុមហ៊ុនបានជូនដំណឹងថា វាមានភាគីដែលមិនមានការអនុញ្ញាតចូលប្រើប្រាស់គណនី ដោយពួកគេប្រើប្រាស់ប័ណ្ណសម្គាល់គណនីគេហទំព័រដើមធ្វើការភ្ជាប់តាមរយៈឯកសារ SSH។

 image

Godaddy រកឃើញថាឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ និងត្រូវបានអ្នកស្រាវជ្រាវសន្តិសុខ GoDaddy រកឃើញនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។Godaddy បានបញ្ជាក់ថា ការបំពានបង្កផលប៉ះពាល់តែម្ចាស់គណនីមេប៉ុណ្ណោះ វាមិនបានបង្កផលប៉ះពាល់ដល់ godaddy.com នោះទេ។ ដូច្នេះ គណនីអតិថិជនមិនទទួលរងផលប៉ះពាល់នោះទេ។​ ក្រុមហ៊ុនបានធ្វើការកំណត់សារជាថ្មីចំពោះព័ត៌មានគណនីលុកចូលទាំងអស់ដើម្បីការពារការចូលដោយគ្មានការអនុញ្ញាត។

image

លើសពីនេះទៀត GoDaddy ថែមទាំងបាននិយាយថា ពួកគេនឹងផ្តល់សេវាកម្មសន្តិសុខឥតគិតថ្លៃរយៈពេលមួយឆ្នាំ។ក្រុមហ៊ុនថែមទាំងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបានកើតឡើង។  ក្រុមហ៊ុនបានចាត់វិធានការរួចរាល់ ហើយនឹងបន្តចាត់វិធានការដើម្បីពង្រឹងសន្តិសុខរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាក្នុងហេតុការណ៍នេះ៕