ព័ត៌មាន

ក្រុមហ៊ុន Asus ប្រកាសអំពីភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Unity ត្រៀមខ្លួនបញ្ចេញនូវ ROG Phone III

ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់ Asus បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា ខ្លួនបានសហការជាមួយនឹងក្រុមហ៊ុន Unity​សម្រាប់ការនាំយកនូវហ្គេមជាច្រើនមកប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន។ ក្រុមហ៊ុននេះនឹងធានាថា SDK របស់ខ្លួនអាចធ្វើការកែប្រែបាននៅលើ Unity Editor ហើយវាអនុញ្ញាតអោយអ្នកអភិវឌ្ឍកម្មវិធីជាច្រើនអាចធ្វើការតេស្តបានផងដែរ។

 image

ក្រមហ៊ុននេះបានបង្កើតនូវ Plugin សម្រាប់ Unity’s Engine ដែលទ្រទ្រង់ទៅលើមុខងារចំនួន ៥ នៅលើស្មាតហ្វូន  ROG Phone II រួមទាំងស្មាតហ្វូន ROG Phone III ដែលក្រុមហ៊ុន Asus បញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងពេលខាងមុខនេះ។ នៅក្នុងភាពជាដៃគូរបស់ក្រុមហ៊ុននេះនៅក្នុងឧស្សាហកម្មលេងហ្គេមនេះគឺពិតជារឿងដ៏អស្ចារ្យមួយសម្រាប់អ្នកលេងហ្គេម។

image

អ្នកអភិវឌ្ឍហ្គេមជាច្រើនអាចប្រើប្រាស់នូវ  Unity 3D creation platform ដែលអនុញ្ញាតអោយចូលទៅក្នុង plugins ដែលក្នុងនោះមានដូចជា  TwinView SDK, Gamepad SDK, Aura Light, SDK, Refresh Rate Control SDK ​និង  Performance Boost SDK ។ សរុបមក សម្រាប់ហ្គេមជាច្រើននាពេលខាងមុខរបស់​Unity នឹងប្រើប្រាស់បានយ៉ាងងាយស្រួលនៅលើស្មាតហ្វូន ROG Phone II និង  ROG Phone 3 ៕