ព័ត៌មាន

ក្រុមហេគឃ័រលក់ព័ត៌មានលំអិតកាតបង់ប្រាក់របស់កូរ៉េដែលមានតម្លៃ ២ លានដុល្លារនៅផ្សារងងឹត

ក្រុមអ្នកស្រាវជ្រាវរកឃើញទិន្ន័យជាច្រើនដែលមានព័ត៌មានលំអិតរបស់ប័ណ្ណទូទាត់ជិត ៤០០,០០០សន្លឹកដែលត្រូវបញ្ចូលក្នុងហាងលក់កាតអ៊ីនធឺរណិតដ៏ពេញនិយមមួយនៅថ្ងៃទី៩ ខែមេសានេះ។

 image

ទិន្នន័យរងការសម្របសម្រួលស្ទើរតែទាំងអស់មានកំណត់ត្រាទូទាត់ទាក់ទងនឹងធនាគារ និងអង្គការហិរញ្ញវត្ថុនៅប្រទេសកូរ៉េខាងត្បូង និងនៅសហរដ្ឋអាមេរិក។ ក្រុមស្រាវជ្រាវ Group-IB ប្រាប់ភ្នាក់ងារព័ត៌មានសុវត្ថិភាពថា Joker’s Stash គឺជាផ្សារងងឹតដ៏អាក្រក់ដែលផុសកាតលក់ក្នុងតម្លៃ១៩៨៨៨៣៥ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឈុត ហើយកាតមួយសន្លឹកតម្លៃ ៥ដុល្លារ និងប្រកាសថា ទិន្នន័យទាំងនេះមានអត្រាត្រឹមត្រូវប្រមាណ ៣០-៤០% ៕

image