ព័ត៌មាន

Coolpad COOL10 ប្រកាសបង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Helio P30 កាមេរ៉ា ៣ គ្រាប់ និងថាមពលថ្មទំហំ 4,900 mAh

ក្រុមហ៊ុនបច្ចេកវិទ្យា Coolpad ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានប្រកាសបង្ហាញនូវស្មាតហ្វូនដែលមានតម្លៃសមរម្យរបស់ខ្លួនដែលមានឈ្មោះហៅថា Coolpad COOL10 ។​ស្មាតហ្វូននេះមានបន្ទះឈីប Helio P30 SoC រ៉េមទំហំ 6GB RAM និងម៉េមូរីទំហំ  128GB storage ។​ស្មាតហ្វូននេះដំណើរការនូវ COOL UI9.0B ផងដែរ។

image

ស្មាតហ្វូន COOL10 មានអេក្រង់ទំហំ  6.51″ ជាមួយនឹង  waterdrop notch ដែលមានកាមេរ៉ាទំហំ 8MP selfie ។ អេក្រង់នេះគឺមានកម្រិត  aspect ratio 19:9 ប៉ុន្តែកម្រិតភាពច្បាស់របស់វានៅមិនទាន់ដឹងនៅឡើយទេ។ វាប្រហែលជាមានកម្រិតអេក្រង់ត្រឹមតែ HD+ ប៉ុណ្ណោះ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន  Coolpad COOL10 នេះគឺមានកាមេរ៉ា ៣ គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 16MP ជាមួយនឹង F/1.5 lens ។

image

ស្មាតហ្វូន  Coolpad COOL10 នេះមានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង ហើយវាក៏មានមុខងារ  AI Face Unlock សម្រាប់ធ្វើការដោះសោរបានថែមទៀត។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ  4,900mAh និងបញ្ចូលថាមពលថ្មតាមរយៈរន្ធដោត USB-C ៕