ថ្មីៗនេះ ស្មាតហ្វូន Samsung Galaxy Fold ចាប់ផ្តើមទទួលបាននូវការអាប់ដេតនូវ OTA notification សម្រាប់ខែមិថុនាឆ្នាំ ២០២០ នេះជាមួយនឹងការអាប់ដេត Patch សុវត្ថិភាពចុងក្រោយបំផុតរបស់ក្រុមហ៊ុន Google ។ ស្មាតហ្វូននេះគឺមានលេខម៉ូឌែល F900FXXS3BTE1 ។
នៅក្នុង changelog នេះក៏មានការអាប់ដេតនូវ AR Emoji ដែលនៅក្នុងនោះគឺមាន manual editing tool និងការពង្រឹងទៅលើ facial expressions ផងដែរ។ កាមេរ៉ាថ្មីនេះក៏មានការនាំយកនូវមុខងារ AR Zone, Single Take, Pro video, My Filters, Selfie Tone និង Night Timelapse ផងដែរ។ វាក៏មានការថតនៅក្នុងកម្រិត 4K @ 60fps នៅក្នុងកាមេរ៉ាខាងមុខផងដែរ។
ដើម្បីឆែកមើលទៅលើការអាប់ដេតនេះ អ្នកចូលទៅកាន់ Settings > Software update > Download and Install ៕