ព័ត៌មាន

នាឡិកា​ Xiaomi Mi Band 5 នឹងមានបច្ចេកវិទ្យាជាច្រើនយ៉ាងសម្បូរបែប

សម្រាប់នាឡិកាសុខភាព Mi Band fitness tracker ជំនាន់ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានបង្ហោះនៅលើ Weibo ដែលមានការបញ្ជាក់អំពីមុខងារថ្មីៗជាច្រើនរបស់នាឡិកា Mi Band នេះ។ វាមានមុខងារពិសេសៗចំនួន ៧ ដែលនឹងបំពាក់នៅលើនាឡិកានេះ។

 image

  • អេក្រង់ធំ OLED screen

  • បច្ចេកវិទ្យាសាកថ្មម៉ាញ៉េទិក

  • NFC UnionPay និង QuickPass

  • ការថតរូបភាពពីចម្ងាយ

  • ការពង្រឹងទៅលើសេនស័រ

  • 11 professional sports modes

  • មុខងារតាមដានសុខភាពសម្រាប់ស្ត្រី

image

នាឡិកា Mi Band 5 នេះនឹងមាន​ ៤ ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌លឿង ក្រហម បៃតង និងខ្មៅ។ សម្រាប់ “Professional sensor upgrade” នេះគឺមានមុខងារវាស់ទៅលើអុកស៊ីសែននៅក្នុងឈាម blood-oxygen saturation sensor (SpO2) សម្រាប់ធ្វើការវាស់ទៅលើកម្រិតនៃការធុញទ្រាន់ និងការដកដង្ហើមផងដែរ។​ នាឡិកានេះមានអេក្រង់ OLED ទំហំ 1.2-inches ហើយវានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ១១ ខែមិថុនានេះ៕