Geekbench នៅមិនទាន់បញ្ចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung M31s ជាផ្លូវការនៅឡើយទេ ប៉ុន្តែស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះគឺមានលេខកូដ SM-M317F ។ ស្មាតហ្វូននេះគឺមានការ update version ពីស្មាតហ្វូន Galaxy M31 ដែលនឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈនេះ។
ស្មាតហ្វូន M31s នេះមានពិន្ទុ 347 នៅក្នុងការតេស្ត single-core និងពិន្ទុ 1,256 នៅក្នុងការតេស្ត multi-core ។ ស្មាតហ្វូននេះគឺមានបន្ទះឈីប Exynos 9611 chipset និងរ៉េមទំហំ 6GB RAM ។ស្មាតហ្វូននេះនឹងដំណើរការនូវAndroid 10 និង One UI នៅផ្នែកខាងលើរបស់វាផងដែរ។លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន M31 នោះគឺថាមពលថ្មទំហំ 6,000 mAh ហើយវាក៏ទំនងជាប្រើប្រាស់នៅលើស្មាតហ្វូន M31s ផងដែរ៕