ព័ត៌មាន

កម្មវិធី Samsung Health Monitor App បង្ហាញខ្លនជាមួយនឹងមុខងារក្នុងការវាស់ទៅលើសម្ពាធឈាម

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវកម្មវិធី Samsung Health Monitor appនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ជាមួយនឹងកម្មវិធី Samsung Health Monitor app នេះ អ្នកប្រប្រាស់នាឡិកា Samsung Galaxy Watch Active2 អាចធ្វើការវាស់សម្ពាធឈាមបាន។

 image

អ្នកប្រើប្រាស់អាចធ្វើការវាស់សម្ពាធឈាមតាមរយៈការវិភាគជីពចររបស់នាឡិកា Galaxy Watch Active2 ដោយប្រើប្រាស់នូវសេនស័រនៅលើ Board របស់នាឡិកាស្មាតវ៉ចនេះ។ លទ្ធផលនេះនឹងធ្វើការ Sync នៅលើកម្មវិធី Health Monitor app ដែលធ្វើការតម្លើងនៅលើស្មាតហ្វូនជាមួយនឹងនាឡិកា Watch Active2 នេះ។

image

ដើម្បីធ្វើការវាស់ទៅលើសម្ពាធឈាមជាមួយនឹងកម្មវិធី Health Monitor app នេះ អ្នកត្រូវធ្វើការតម្លើងនៅលើ Galaxy Watch Active2 និងស្មាតហ្វូនរបស់អ្នក។ កម្មវិធីនេះនឹងធ្វើការអាប់ដេតដោយស្វ័យប្រវត្តិនៅពេលដែលអ្នកមានកម្មវិធី Watch Software ។ ជាមួយនឹងការដំណើរការនូវកម្មវិធី Health Monitor app នេះ ក្រុមហ៊ុន​Samsung ក៏ប្រកាសបង្ហាញនូវមុខងារ electrocardiogram (ECG) ដែលនឹងដាក់អោយដំណើរការនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ នេះនៅលើកម្មវិធី Health Monitor app ផងដែរសម្រាប់នាឡិកា Watch Active2៕