ការស៊ើបអង្កេតមួយពីគេហទំព័រព័ត៌មាន Motherboard អះអាងថា domain របស់គេហទំព័រហ្វេសប៊ុកដែលមើលទៅហាក់ដូចជាមានសុវត្ថិភាព ត្រូវគេរៀបចំដើម្បីផ្សព្វផ្សាយកម្មវិធីហេគ (hacking tool) Pegasus របស់ក្រុមហ៊ុន NSO។ ប្រភពបន្ថែមការអះអាងផងដែរថា ពួកគេរកឃើញភ័ស្តុតាងដែលថា ម៉ាស៊ីនមេនៅក្នុងសហរដ្ឋអាមេរិកត្រូវប្រើប្រាស់ដើម្បីចែកចាយឧបករណ៍ចារកម្ម។
ក្រុមហ៊ុន NSO បដិសេធលើការចោទប្រកាន់ទាំងអស់ ដោយតបថាការចោទទាំងនោះគ្រាន់តែជាការស្មាន។ កម្មវិធី(spyware) Pegasus ដែលដំឡើងរួចមានសមត្ថភាពអាចអានសារ និងទិន្នន័យផ្សេងទៀតនៅលើទូរស័ព្ទ ធ្វើការតាមដានលើទីតាំងដោយប្រើ GPS និងចូលប្រើមុខងារសំឡេង(microphone) និងកាមេរ៉ា។
ពាក្យបណ្តឹងរបស់ក្រុមហ៊ុនហ្វេសប៊ុកចោទប្រកាន់ថា ក្រុមហ៊ុន NSO បើកដំណើរការកម្មវិធី(spywar) ដោយខ្លួនឯង។ ប៉ុន្តែក្រុមហ៊ុន NSO ស្នើសុំឱ្យតុលាការនៅរដ្ឋ កាលីហ្វ័រញ៉ាច្រានចោលចំពោះករណីនេះ ព្រោះក្រុមហ៊ុននិយាយថា ក្រុមហ៊ុនមិនដែលប្រើកម្មវិធី(spyware) របស់ខ្លួនទេ មានតែរដ្ឋាភិបាលដែលមានអធិបតេយ្យភាពប៉ុណ្ណោះ។ ក្រុមហ៊ុន NSO និយាយថា ក្រុមហ៊ុននៅរក្សាជំហរផ្លូវការរបស់ខ្លួនចំពោះអ្វីដែលក្រុមហ៊ុនដាក់នៅក្នុងរឿងក្តីស្របច្បាប់ជាមួយក្រុមហ៊ុនហ្វេសប៊ុក៕