ស្មាតហ្វូន Honor X10 Max គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ២ ខែកក្កដាខាងមុខនេះ ហើយស្មាតហ្វូននេះក៏ទទួលបាននូវវិញ្ញាបនបត្រនៅលើ TENAA ផងដែរ។ បើទោះបីជាលក្ខណៈសម្បត្តិជាច្រើនបែកធ្លាយក៏ដោយ ពេលនេះយើងដឹងថាស្មាតហ្វូននេះគឺមានអេក្រង់ទំហំ 7.09” LCD ថាមពលថ្មទំហំ 5,000 mAh និងកាមេរ៉ាខាងក្រោយភ្លោះ និងកាមេរ៉ាខាងមុខមួយគ្រាប់។
ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Dimensity 800 chipset ដូចទៅនឹងស្មាតហ្វូន Honor X10 ផងដែរ។ នៅក្នុងការទម្លាយរបស់ TENAA គឺមិនមានបញ្ជាក់អ្វីច្រើននោះទេ ប៉ុន្តែ CPU របស់វាគឺជាប្រភេទ Mediatek chipដែលដំណើរការនូវបច្ចេកវិទ្យា 5G ។ រ៉េមអាចនឹងមានទំហំ 6GB/8GB ឬម៉េមូរីទំហំ 64GB / 128GB ។
កាមេរ៉ារបស់ស្មាតហ្វូន Honor X10 Max នេះគឺមានកាមេរ៉ាភ្លោះទំហំ 48 MP + 2 MP នៅផ្នែកខាងក្រោយ និងកាមេរ៉ាខាងមុខដែលមានទំហំ 8 MP នៅខាងមុខ។ កាមេរ៉ាភ្លោះនេះគឺជាកាមេរ៉ាគោល និងកាមេរ៉ា depth sensor ៕