ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note20 Ultra នឹងមានកាមេរ៉ាគោលទំហំ 108MP

ស្មាតហ្វូន Samsung Galaxy Note20 Ultra មានពាក្យចចាមអារ៉ាមថានឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែសីហានេះ ហើយស្មាតហ្វូននេះនឹងមានកាមេរ៉ាទំហំ 108MP។ ព័ត៌មាននេះទម្លាយដោយលោក Roland Quandt ។ តាមការបញ្ជាក់របស់គាត់នោះ ស្មាតហ្វូន Note20 Ultra នឹងមានសេនស័រទំហំ 108MP sensor ។

 image

ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន Note20 Ultra នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Note  នៅក្នុងសប្តាហ៍ទី ១ នៅក្នុងខែសីហានេះ ប៉ុន្តែវានៅមិនទាន់ច្បាស់នោះទេសម្រាប់ម៉ូឌែល (SM-986U) ដែលជាស្មាតហ្វូន Note20+ និង Note20 Ultra នោះ៕

image