ព័ត៌មាន

មនុស្ស ២៣០នាក់ត្រូវបានចាប់ខ្លួនពីបទឆបោកតាមអ៊ីនធឺរណិតនៅក្នុងប្រទេសចិន

ប៉ូលិសនៅខេត្ត Shandong ភាគខាងកើតប្រទេសចិនបានចាប់ខ្លួនជនសង្ស័យច្រើនជាងចំនួន ២៣០នាក់នៅក្នុងករណីឆបោកតាមអ៊ីនធឺរណិតធំៗចំនួន ៥ករណីចាប់ពីខែមីនា ដល់ខែមិថុនា។ យោងតាមប្រភពនាយកដ្ឋានសន្តិសុខសាធារណៈខេត្តបានអោយដឹងថា ករណីដែលពាក់ព័ន្ធនឹងទឹកប្រាក់ ១៧០លានយ័ន (២៤,១លានដុល្លារ) ត្រូវបានប៉ូលិសបង្ក្រាបនៅក្នុងទីក្រុង Dongying និង Yantai  រួមទាំង Tai&#039an ក្រោមការដឹកនាំដោយមជ្ឈមណ្ឌលប្រឆាំងនឹងការក្លែងបន្លំប្រព័ន្ធទូរគមនាគមន៍ខេត្ត។

image

នៅក្នុងការដោះស្រាយរឿងអាស្រូវដ៏ធំបំផុតទាក់ទងនឹងការបោកប្រាស់នោះ មានមន្ត្រីប៉ូលិសច្រើនជាង ៤០នាក់មកពី Dongying បានចាប់ខ្លួនជនសង្ស័យចំនួន៣០នាក់នៅភាគខាងត្បូងខេត្ត Guangdong នៅថ្ងៃទី៣១ ខែឧសភា។ មនុស្សមួយក្រុមនោះត្រូវបានចោទប្រកាន់ថា បានផ្តល់ព័ត៌មានបន្លំលើជនរងគ្រោះចំនួន ១៦០០នាក់ដែលពាក់ព័ន្ធនឹងទឹកប្រាក់បន្លំជិតចំនួន ១០០លានយ័ន។

image

យោងតាមប្រភពនាយកដ្ឋានបានឱ្យដឹងថា ជនសង្ស័យចំនួន ៥៩៤០នាក់ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំនេះពីករណីលួចបន្លំលើបណ្តាញទូរគមនាគមន៍និងអ៊ីនធឺរណិតនៅក្នុងខេត្ត Shandong ដែលមានចំនួ​នកើនឡើង ៦១,៨៧ភាគរយពីរយៈពេលមួយឆ្នាំទៅមួយឆ្នាំ៕