ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A01 Core ទទួលបាននូវវិញ្ញាបនបត្រចេញពី NBTC របស់ថៃ

ស្មាតហ្វូន Samsung Galaxy A01 Core បានបង្ហាញខ្លួនកាលពីចុងខែមុននេះនៅលើបញ្ជីរបស់ Google Play Console ហើយវាក៏ទទួលបាននូវវិញ្ញាបនបត្រ Bluetooth SIG ផងដែរ។ ពេលនេះ យើងក៏បានឃើញនូវរូបភាពរបស់ស្មាតហ្វូននេះដែលមានការទម្លាយនៅលើអ៊ីនធឺរណិតផងដែរ។ យើងបានដឹងថា ស្មាតហ្វូននេះទើបតែទទួលបាននូវការអនុម័តចេញពី NBTC របស់ថៃ។

 image

ជាធម្មតា NBTC database មិនទម្លាយច្រើនអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះទេ ប៉ុន្តេវានឹងមានស៊ីមពីរក្នុងការប្រើប្រាស់។ នៅក្នុងរបាយការណ៍មុននេះទម្លាយថា ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 5.1-inch 720p និងប្រើប្រាស់នូវបន្ទះឈីប Mediatek MT6739WW chipset ជាមួយនឹង​ quad-core CPU ។

image

ស្មាតហ្វូននេះក៏ប្រើប្រាស់នូវប្រព័ន្ធ Bluetooth 5.0 និងដំណើរការនូវ 1GB RAM និងប្រព័ន្ធប្រតិបត្តិការ​Android 10 OS ។ នៅពេលនេះ វានៅមិនទាន់មានការបញ្ជាក់ថា ស្មាតហ្វូន Galaxy A01 Core នេះនឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅពេលណានោះទេ៕