ព័ត៌មាន

ស្មាតហ្វូន Realme X2 256GB ប្រកាសបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាហើយ

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន  8GB/256GB របស់ X2 នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់ទម្លាយតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ។ តាមរយៈ Flipkart នេះ យើងបានដឹងអំពីតម្លៃរបស់ស្មាតហ្វូននេះគឺ INR24,999 ($335/€290) ។ សម្រាប់ស្មាតហ្វូនថ្មីនេះនឹងដាក់លក់ចាប់ពីថ្ងៃទី ២១ ខែកក្កដានេះ។

 image

សម្រាប់ទំហំ  8GB/256GB របស់ស្មាតហ្វូន Realme X2 នេះនឹងដាក់លក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន Realme នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន  Realme X2 នេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 730G SoC ហើយវាមាន ៣ ទំហំគឺ 4GB/64GB INR 16,999 ($225/€200), 6GB/64GB INR 18,999 ($255/€220)​និង 8GB/128GB តម្លៃ INR 19,999 ($265/€235) ។

image

ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន X2 នេះ ក្រុមហ៊ុន Realme ក៏ប្រកាសបង្ហាញនូវស្មាតហ្វូន Realme 6 ដែលមានទំហំ 6GB RAM និង 64GB storage នៅក្នុងតម្លៃ INR 15,999 ($215/€185) ផងដែរ។ ស្មាតហ្វូន Realme 6 នេះមានបន្ទះឈីប Helio G90T SoC និងអេក្រង់ 90Hz LCD FullHD+ ផងដែរ៕