ភាពងាយរងគ្រោះកើតមាននៅលើ URL ដោយ URL នោះជាមុខងារមួយមាននៅលើកម្មវិធីZoom ដែលត្រូវបានប្រើដើម្បីបង្កើត URL សម្រាប់ក្រុមហ៊ុនរបស់អ្នក។ ភាពងាយរងគ្រោះអនុញ្ញាតឱ្យអ្នកវាយប្រហារក្លែងបន្លំតំណ(link) ភ្ជាប់ URL របស់អង្គភាពនិងផ្ញើលិខិតអញ្ជើញដែលមើលទៅមានលក្ខណៈដូចជាត្រឹមត្រូវដើម្បីធ្វើការបោកបញ្ឆោតជនរងគ្រោះ។ អ្នកវាយប្រហារថែមទាំងអាចប្តូរទិសដៅជនរងគ្រោះដើម្បីបញ្ចូលលេខសម្គាល់ការប្រជុំ(meeting ID )ទៅក្នុង URL គ្រោះថ្នាក់ដែលជាចំណុចបញ្ឆោតដើម្បីចូលរួម។
អ្នកវាយប្រហារអាចផ្លាស់ប្តូរតំណ(Link) URL អញ្ជើញដើម្បីដាក់បញ្ចូលដែនរងដែលបានចុះឈ្មោះជាតំណរភ្ជាប់អញ្ជើញ(invitationlink)ដើមដូចជា៖https://zoom[.]us/j/7470812100 ទៅជា https://[.]zoom[.]us/j/7470812100 ហេគឃ័រថែមទាំងអាចប្តូរពី/j/(Join) ទៅ /s/(Sign in) ដោយជនរងគ្រោះមិនដឹងខ្លួនថា ការអញ្ជើញមិនបានមកពីអង្គភាពពិតប្រាកដ។
គួររំលឹកផងដែរថា កាលពីដើមខែនេះក្រុមហ៊ុនZoom ទើបតែបានជួសជុលកំហុស“0day” ដែលអនុញ្ញាតិឲ្យអ្នកវាយប្រហារអនុវត្តកូដបំពានលើកុំព្យូទ័រវីនដូ(Window)៕