ព័ត៌មាន

អ្នកបង្កើតមេរោគ FastPOS ទទួលទោសចំពោះការចម្លងមេរោគលើប្រព័ន្ធ PoS ទូទាំងពិភពលោក

ពលរដ្ឋម៉ុលដាវី(Moldovan) មានអាយុ ៣០ ឆ្នាំឈ្មោះ Valerian Chiochiu គេហៅថា​លោក aka Onassis បានសារភាពថា លោកមានកំហុសក្នុងការបង្កើតក្រុមមេរោគ FastPOS និងចម្លងមេរោគទៅលើប្រព័ន្ធ PoS ជាច្រើននៅទូទាំងពិភពលោក។ ក្រុម Trend Micro  ជាអ្នករកឃើញមេរោគ FastPOS នោះដំបូងគេ។ មេរោគនោះត្រូវបានដាក់ឈ្មោះថា FastPOS ដោយសារតែវាមានសមត្ថភាពក្នុងការទាញយកទិន្នន័យបានយ៉ាងឆាប់រហ័ស។

image

អ្នកបង្កើតមេរោគ(Malware)បានសារភាពពីកំហុស

លោក Chiochiu មានដើមកំណើតនៅប្រទេសម៉ុលដាវី រស់នៅសហរដ្ឋអាមេរិក ហើយលោកត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ នៅពេលដែលលោកត្រូវបានគេកាត់ទោសនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំមុន។ លោកបានសារភាពនៅរយៈពេលមួយខែក្រោយ ពីសហស្ថាបនិក និងអ្នកគ្រប់គ្រងរដ្ឋបាល Infraud លោក Sergey Medvedev នៅប្រទេសរុស្ស៊ីបានសារភាពលើករណីដាច់ដោយឡែកពីពិរុទ្ធភាពមួយនៅថ្ងៃទី២៦ ខែមិថុនា៕

image