ព័ត៌មាន

TENAA ទម្លាយនូវរូបរាងរបស់ទូរស័ព្ទ NOKIA 225 4G (2020)

នៅថ្ងៃទី ២២ ខែកញ្ញានេះ ក្រុមហ៊ុន Nokia Mobile​ត្រៀមរៀបចំនូវព្រឹត្តិការណ៍មួយដែលនឹងប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើនរបស់ Nokia និង Feature Phones ផងដែរ។ សម្រាប់ Feature Phones នេះ វាមានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ហ្វាំងឡង់នេះនឹងប្រកាសបង្ហាញនូវ 4G feature phones ចំនួន ៣ នោះគឺ Nokia 215 4G, Nokia 225 4G និងទូរស័ព្ទមួយទៀតដែលមានកូដហៅថា  Nokia Leo ។

 image

ព័ត៌មានរបស់ទូរស័ព្ទ  feature phones ទាំង ៣ នេះគឺមានការចែករំលែកកាលពីប៉ុន្មានសប្តាហ៍នេះ ហើយវាមានរូបភាពជាច្រើនរបស់ទូរស័ព្ទនេះផងដែរ។ វាក៏មានទូរស័ព្ទ Nokia 215 4G ដែលមានលេខម៉ូឌែល TA-1278 ដែលមានការបញ្ជាក់វិញ្ញាបនបត្រ TENAA ផងដែរ។ TENAA ក៏ទម្លាយកាលពី ២ ថ្ងៃមុននេះថា ទូរស័ព្ទនេះគឺជាម៉ូឌែល  Nokia 225 4G ឬ Nokia 225 (2020) ផងដែរ៕

image