ព័ត៌មាន

ហេគឃ័រវាយប្រហារទៅលើក្រុមហ៊ុនលក់មាស JM Bullion​ដើម្បីលួចយកនូវកាតឥណទាន និងទិន្នន័យផ្ទាល់ខ្លួន

“JM Bullion” គឺជាក្រុមហ៊ុនមួយដែលធំបំផុត និងមានតម្លៃបំផុតនៅក្នុងការលក់នូវមាស ប្រាក់ ទង់ដែង ប្លាទីន និងផលិតផលមានតម្លៃជាច្រើនទៀតនៅក្នុងពិភពលោក។ ក្រុមហ៊ុន JM Bullion, Inc. (“JM Bullion”) និង “Provident Metals” ក៏បង្ហាញនូវការបែកធ្លាយទិន្នន័យបន្ទាប់ពីវេបសាយរបស់ខ្ឡួនត្រូវបានគេហេគតាមរយៈស្គ្រីបដែលមានមេរោគដើម្បីលួចព័ត៌មានលម្អិតផ្ទាល់ខ្លួន និងកាតឥណទានរបស់អ្នកប្រើប្រាស់។

ក្រុមហ៊ុននេះក៏បានផ្ញើរនូវ ‘Notice of Data Security Incident’ ទៅកាន់អតិថិជនរបស់ខ្លួនអំពីការបែកធ្លាយនេះដែលធ្វើឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះនៅពេលដែលបុគ្គលិករបស់ខ្លួនរកឃើញនូវស្គ្រីបដែលមានមេរោគនៅលើវេបសាយរបស់ខ្លួន។

នៅក្នុងការជូនដំណឹងរបស់ក្រុមហ៊ុន JM Bullion បញ្ជាក់ថា នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន JM Bullion បានរកឃើញនូវសកម្មភាពសង្ស័យនៅលើវេបសាយរបស់ខ្លួន។ ក្រុមហ៊ុន JM Bullion ក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេត ហើយវាក៏ឃើញមានកូដមេរោគនៅលើវេបសាយរបស់ខ្លួនចាប់ពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០ នេះដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២០ នេះដែលមានសមត្ថភាពអាចលួចព័ត៌មាននៅលើវេបសាយនេះបាន។ ក្រុមហ៊ុន JM Bullion បានកំណត់នូវប្រភេទនៃទិន្នន័យដែលមានការប៉ះពាល់ទៅលើឧប្បត្តិវហេតុនេះដែលមានឈ្មោះ អាសយដ្ឋាន និងព័ត៌មាននៃការចំណាយប្រាក់នៅលើកាតផងដែរ (លេខគណនី កាលបរិច្ឆេទនៃការផុតកំណត់ និងលេខកូដសុវត្ថិភាព)៕

image

image