ព័ត៌មាន

ក្រុមអ្នកវាយប្រហារប្រើប្រាស់នូវសារ Google Drive Notifications ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់អោយចុចនៅលើ Links ដែលមានមេរោគ

អ្នកបោកប្រាស់ជាច្រើនពេលនេះបានប្រើប្រាស់នូវវិធីសាស្រ្តក្នុងការ Phishing ថ្មីជាមួយនឹង Google Drive ។​សម្រាប់ Unpatched ទៅលើប្រព័ន្ធសុវត្ថិភាពរបស់ Google Drive គឺមានចន្លោះប្រហោងដែលអាចធ្វើការរុញនូវសាររំលឹក Notifications ចេញពី Google ហើយវាក៏បោកអោយអ្នកប្រើប្រាស់ជាច្រើនចុចនៅលើវេបសាយមេរោគផងដែរ។

អ្នកប្រើប្រាស់ជាច្រើនរាយការណ៍ថា ពួកគេទទួលបាននូវសារ Google Drive notifications ជាភាសារុស្សី និងអង់គ្លេសដែលស្នើសុំអោយពួកគេធ្វើការសហការនៅលើឯកសារដែលមិនមានប្រភពច្បាស់លាស់។ ឯកសារនេះមានផ្ទុកនូវ Links ដែលទៅកាន់វេបសាយដែលមានមេរោគ។ នៅក្នុងសាររំលឹកអ៊ីម៉ែលនេះគឺទទួលបានចេញពី Google ហើយវាមានផ្ទុកនូវ Links ដែលមានមេរោគពិតមែន។

នៅក្នុង Links នេះគឺតម្រូវអោយអ្នកប្រើប្រាស់ធ្វើការពិនិត្យមើលឡើងវិញទៅលើសកម្មភាពនៃគណនីធនាគាររបស់ពួកគេ ការទទួលយកនូវរង្វាន់ជាសាច់ប្រាក់ ការដោះស្រាយទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម ឬការជ្រើសរើសរង្វាន់ជាដើម។ វិធីដែលឆ្លាតបំផុតនៅក្នុងការបោកបញ្ឆោតនោះគឺការប្រើប្រាស់នូវសារចេញពីក្រុមហ៊ុន Google ដោយផ្ទាល់តែម្តង៕

 image

image