ព័ត៌មាន

លទ្ធផលតេស្តនៃមេរោគ COVID-19 ក្លែងក្លាយអាចជាអ្នកបញ្ជូនមេរោគ King Engine Ransomware

តាមការបញ្ចាក់របស់ក្រុមអ្នកស្រាវជ្រាវ Cofense Intelligence អោយដឹងថា ជំនាន់ថ្មីរបស់មេរោគ  Hentai OniChan Ransomware គឺមានឈ្មោះហៅថា​ “King Engine” ហើយវាត្រូវបានចែកចាយនៅក្នុងយុទ្ធនាការក្លែងបន្លំ Phishing ជាមួយនឹងបរិបទកូរូណាវីរុស។

មេរោគថ្មីនេះមានឈ្មោះហៅថា​King Engine ដែលវាអាចធ្វើការលួចទិន្នន័យ និងទាមទារនូវប្រាក់លោះយ៉ាងច្រើនថែមទៀតដែលនេះគឺជាប្រភេទ version ថ្មីរបស់យុទ្ធនាការមួយហៅថា Hentai OniChan campaigns ។ នៅក្នុងយុទ្ធនាការនេះ ឧក្រិដ្ឋជនអ៊ីនធឺរណិតជាច្រើនប្រើប្រាស់នូវ Berserker variant របស់មេរោគនេះដែលស្រដៀងគ្នាទោនឹងការប្រើប្រាស់នូវអ៊ឺម៉ែល Phishing ។

នេះគឺជាយុទ្ធនាការមួយដ៏មានគ្រោះថ្នាក់នៅក្នុងការប្រើប្រាស់នូវ COVID-19 ជាយានក្នុងការចែកចាយមេរោគ។ មេរោគកូរ៉ូណានេះមានការកើនឡើងខ្លាំងចាប់អំឡុងពីខែតុលានេះដែលធ្វើអោយមានការតេស្តទៅលើលទ្ធផល និងធ្វើអោយមានយុទ្ធនាការនៃការក្លែងបន្លំ Phishing កាន់តែអាក្រក់ឡើងៗ។ គួរបញ្ជាក់ផងដែរថា មេរោគ Hentai OniChan Ransomware គឺស្ថិតនៅក្នុងគ្រួសារនៃមេរោគ Quimera Ransomware ផងដែរ។ អ្នកវាយប្រហារបានផ្ញើរនូវអ៊ីម៉ែលដែលមានផ្ទុកនូវលទ្ធផលតេស្តរបស់កូរ៉ូណាវីរុសដែលជម្រុញអោយជនរងគ្រោះជាច្រើនចុចនៅលើ Attachment File នោះ។ គួរបញ្ជាក់ផងដែរថា សម្រាប់ទិន្នន័យដែលបានអ៊ីនគ្រីបនោះ ប្រាក់លោះដែលត្រូវបង់គឺមានចំនួន 50 BTC (£524,725 – €584,299- $676,000) ៕

image