ក្រុមហ៊ុនហ្គេមជប៉ុន Capcom ប្រកាសពីការបំពានទិន្នន័យ ក្រោយពីបញ្ជាក់ថា អ្នកវាយប្រហារបានលួចយកព័ត៌មានរបស់អតិថិជន និងបុគ្គលិកក្នុងកំឡុងពេលវាយប្រហារ។គេស្គាល់ថា ក្រុមហ៊ុន Capcom ជាអ្នកអភិវឌ្ឍន៍សិទ្ធិអាជីវកម្មហ្គេមល្បីៗរួមមាន Street Fighter, Resident Evil, Ghosts និង Goblins, Devil May Cry និង Mega Man។ ក្រោយមកគេដឹងថា ប្រតិបត្តិការមេរោគ Ragnar Locker (ransomware) បណ្តាលឱ្យមានការវាយលុកតាមអ៊ិនធឺរណិតលើក្រុមហ៊ុន Capcom ក្រោយពីអ្នកស្រាវជ្រាវសន្តិសុខបានរកឃើញគំរូមេរោគនៅក្នុងការវាយប្រហារ។
ខណៈពេលដែលប្រតិបត្តិការមេរោគអេឡិចត្រូនិច (ransomware) ធ្វើការវាយប្រហារលួចយកឯកសារដែលមិនបានអ៊ិនគ្រីបមុនពេលឧបករណ៍ដែលបានអ៊ិនគ្រីបជាយុទ្ធសាស្រ្តជំរិតទារប្រាក់ពីរដង។ ក្រុមហ៊ុន Capcom បានបញ្ជាក់ថា មិនមានការចង្អុលបង្ហាញថាទិន្នន័យណាមួយត្រូវបានគេលួចនោះទេ។ នៅក្នុងអំឡុងពេលនៃការវាយប្រហារនេះ ក្រុមហេគឃ័របានទទួលនូវឈ្មោះអាស័យដ្ឋានភេទ លេខទូរស័ព្ទ អាស័យដ្ឋានអ៊ីម៉ែល ថ្ងៃខែឆ្នាំកំណើត ឈ្មោះវិនិយោគិន និងរូបថត។
សម្រាប់និយោជិក ព័ត៌មានដែលបានលាតត្រដាងរួមមានឈ្មោះ អាស័យដ្ឋាន ព័ត៌មានលិខិតឆ្លងដែន ហត្ថលេខា ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ រូបថត អាស័យដ្ឋានអ៊ីមែល និងព័ត៌មានជាច្រើនទៀត។ ដើម្បីទទួលបានសុវត្ថិភាពអ្នកប្រើប្រាស់គួរតែប្តូរលេខកូដ និងត្រូវតែប្រាកដថាលេខកូដនោះមិនប្រើប្រាស់លើគេហទំព័រផ្សេង៕