ព័ត៌មាន

ស្មាតហ្វូន Realme X7 Pro នឹងប្រកាសបង្ហាញខ្លួនសម្រាប់ទីផ្សារសកលនៅថ្ងៃទី ១៧ ខែធ្នូនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Realme បានប្រកាសបង្ហាញនូវស្មាតហ្វូន X7 និង X7 Pro នៅក្នុងខែកញ្ញានេះ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងប្រទេសចិនហើយ ប៉ុន្តែសម្រាប់ម៉ូឌែល Pro ក៏ទទួលបាននូវវិញ្ញាបនបត្រចេញពីអាជ្ញាធរថៃ និងតៃវ៉ាន់នៅក្នុងខែតុលានេះដែលមានការបញ្ជាក់អំពីការប្រកាសបង្ហាញខ្លួនសម្រាប់ទីផ្សារសកលផងដែរ។ ពេលនេះ យើងបានដឹងថា​ស្មាតហ្វូន X7 Pro នឹងប្រកាសបង្ហាញខ្លួននៅលើទីផ្សារសកលនៅថ្ងៃទី ១៧ ខែធ្នូនេះ។

ស្មាតហ្វូន Realme X7 Pro នេះគឺមានបន្ទះឈីប Dimensity 1000+ SoC និងអេក្រង់ 6.55″ FullHD+ 120Hz Super AMOLED ហើយនេះគឺជាស្មាតហ្វូន Realme ដំបូងបំផុតដែលមានអេក្រង់ AMOLED ។ ស្មាតហ្វូន X7 Pro ទ្រទ្រង់នូវបច្ចេកវិទ្យា 5G networks និងកាមេរ៉ា ៥ គ្រាប់។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 32MP ហើយកាមេរ៉ាខាងក្រោយគឺមានទំហំ 64MP ជាមួយនឹង 8MP ultrawide, 2MP macro និង 2MP depth sensor ថែមទៀត។

ស្មាតហ្វូននេះគឺមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងថាមពលថ្មទំហំ 4,500 mAh ជាមួយនឹងបច្ចេកវិទ្យា 65W charging ថែមទៀត។ ស្មាតហ្វូន X7 គឺមានបន្ទះឈីប Dimensity 800U និងអេក្រង់ទំហំ 6.4″ FullHD+ AMOLED ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,300 mAh ៕

image

image