Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔀 ស្ងាត់ៗ មេរោគ Adrozek Malware ធ្វើប្រតិបត្តិការនៅលើ Microsoft Edge, Google Chrome, Yandex និង Firefox Browsers

December 19
11:19 pm 2020
Like and Share this page:

ពេលនេះ Google Chrome, Firefox, Microsoft Edge និង Yandex បានក្លាយជាគោលដៅសម្រាប់មេរោគ  malware ដែលមានឈ្មោះហៅថា Adrozek ដែលត្រូវបានបង្ហាញដោយក្រុមហ៊ុន Microsoft ។ មេរោគនេះគឺបង្ហាញនូវការផ្សាយពាណិជ្ជកម្ម  ads នៅក្នុងការ Search និងបន្ថែមនូវ browser extensions ដែលមានមេរោគ ហើយវាបានធ្វើអោយមានការប៉ះពាល់ដល់ឧបករណ៍ប្រហែលជា ៣០,០០០ គ្រឿងក្នុងមួយថ្ងៃផងដែរ។

គោលដៅសំខាន់របស់មេរោគ Adrozek គឺនាំអ្នកប្រើប្រាស់ទៅកាន់ទំព័រ Pages ។ មេរោគនេះស្ងាត់ៗបានបន្ថែមនូវ browser extensions ដែលមានមេរោគ​និងធ្វើការផ្លាស់ប្តូរនូវ browser settings  ផងដែរ។ វាក៏ធ្វើការកែប្រែទៅលើ Dynamic Link Library (DLL) files , MsEdge.dll នៅក្នុង Microsoft Edge ដើម្បីបិទនូវការគ្រប់គ្រងសុវត្ថិភាពផងដែរ។

 ក្រុមហ៊ុន Microsoft  អះអាងថា ចាប់ពីខែឧសភាដល់ខែកញ្ញានេះ ខ្លួនបានរកឃើញនូវការប៉ះពាល់ជាច្រើនពាន់ករណីដោយសារតែមេរោគ Adrozek malware  នេះ។ ក្រុមហ៊ុន Microsoft រំពឹងថា ប្រតិបត្តិការនៃមេរោគ Adrozek នេះនឹងកើនឡើងខ្លាំងក្លាបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ។ គួរបញ្ជាក់ថា កម្មវិធីកម្ចាត់មេរោគ Microsoft Defender ដែលមានស្រាប់នៅលើ Windows 10 ក៏អាចរារាំងទៅលើមេរោគ Adrozek នេះបានផងដែរ។ សូមធ្វើការអាប់ដេតជាប្រចាំទៅលើប្រព័ន្ធប្រតិបត្តិការរបស់អ្នក៕

image

image

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 7981
Yesterday : 15143
This Month : 314729
Last Month : 547061
Total Visitor : 25713785