ព័ត៌មាន

ក្រុមហ៊ុន Samsung នាំចេញស្មាតហ្វូនតិចជាង ៣០០ លានគ្រឿងជាលើកដំបូងបំផុតនៅក្នុងរយៈពេល ៩ ឆ្នាំនេះ

តាមការបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញពីប្រទេសកូរ៉េខាងត្បូងនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មិនអាចនាំចេញស្មាតហ្វូនបានច្រើនជាង ៣០០ លានគ្រឿងនោះទេនៅក្នុងឆ្នាំនេះ ហើយនេះគឺលើកដំបូងបំផុតនៅក្នុងរយៈពេល​៩ ឆ្នាំនេះ។ ក្រុមហ៊ុននេះគឺអាចព្យាករណ៍ថានឹងនាំចេញស្មាតហ្វូនបានត្រឹមតែ ២៧០ លានគ្រឿងប៉ុណ្ណោះ។

នៅចុងត្រីមាសទី ៣ ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន Samsung បានបញ្ជាក់អំពីការនាំចេញស្មាតហ្វូនបានចំនួន ១៨៩ លានគ្រឿងហើយនេះគឺជាតួរលេខដែលល្អមែនទែននៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតនៅឆ្នាំនេះ។ ក្រុមហ៊ុននេះមានគោលដៅក្នុងការនាំចេញស្មាតហ្វូនចំនួន ៣០៧ លានគ្រឿងនៅក្នុងឆ្នាំ ២០២១ នេះតាមរយៈការពង្រីកវត្តមានស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនថ្នាក់ទាប 5G របស់ខ្លួន និងការបន្ថែមនូវស្មាតហ្វូនដែលអាចបត់បានថែមទៀត។

ទូរស័ព្ទចំនួន ២៨៧ លានគ្រឿងគឺជាស្មាតហ្វូន ខណៈពេលដែលសល់ពីនេះគឺជាប្រភេទ Feature Phones ។ នៅក្នុងចំណោមស្មាតហ្វូនចំនួន ២៨៧ លានគ្រឿង ស្មាតហ្វូនប្រភេទ Flagship គឺមានចំនួនប្រហែលជា ៥០ លានគ្រឿង៕

 image