ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A32 5G ទទួលបាននូវវិញ្ញាបនបត្រ Bluetooth

ស្មាតហ្វូន Samsung Galaxy A32 5G ដែលយើងបានលឺចាប់តាំងពីខែមុននេះ ពេលនេះបានទទួលបាននូវវិញ្ញាបនបត្រចេញពីស្ថាប័ន Bluetooth SIG ដែលនេះបញ្ជាក់ថា ស្មាតហ្វូននេះជិតបង្ហាញខ្លួនជាផ្លូវការហើយ។ នៅក្នុងបញ្ជីនេះមិនមានការបង្ហាញនូវលក្ខណៈសម្បត្តិច្រើនរបស់ស្មាតហ្វូននេះទេ ប៉ុន្តែវាមានការបញ្ជាក់ថា ស្មាតហ្វូននេះមាន ៣ ម៉ូឌែលនោះគឺ SM-A326B_DS, SM-A326BR_DS និង SM-A326B ។

សម្រាប់ម៉ូឌែលចុងក្រោយនេះក៏មានការបង្ហាញខ្លួននៅលើ HTML5 និង​ Geekbench ដែលមានការបញ្ជាក់ថា ស្មាតហ្វូននេះមាន Android 11, 4GB RAM និងបន្ទះឈីប Dimensity 720 SoC ។ ស្មាតហ្វូន Galaxy A32 5G​នេះក៏បង្ហាញខ្លួននៅលើ FCC ជាមួយនឹងលេខម៉ូឌែល SM-A326J ដែលមានការបញ្ជាក់ថា ស្មាតហ្វូននេះមានការទ្រទ្រង់នូវ NFC និង 15W in-box charger ផងដែរ។

នៅក្នុងការបែកធ្លាយជាច្រើនបញ្ចាក់ថា ស្មាតហ្វូន Galaxy A32 5G នឹងមានអេក្រង់ទំហំ 6.5″ Infinity-V កាមេរ៉ា ៤ គ្រាប់នៅខាងក្រោយ និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងស្មាតហ្វូនថែមទៀត។ ស្មាតហ្វូននេះមានរន្ធដោតកាសស្តាប់ 3.5mm headphone jack និង USB-C port ផងដែរ៕

image

image

image