ព័ត៌មាន

LG Transparent OLED TV ទូរទស្សន៍អេក្រង់ថ្លាដ៏អស្ចារ្យ

ក្រុមហ៊ុនបច្ចេកវិទ្យា LG Display បានប្រើប្រាស់នូវអេក្រង់ OLED របស់ខ្លួនសម្រាប់ប្រើប្រាស់នៅលើទូរទស្សន៍របស់ក្រុមហ៊ុន LG, Sony, Vizio និងក្រុមហ៊ុនជាច្រើនទៀតនៅជុំវិញពិភពលោក។ ថ្មីនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​LG បានប្រកាសបង្ហាញនូវទូរទស្សន៍ LG Transparent OLED TV ដែលមានអេក្រង់ថ្លារបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2021 ផងដែរ។

ទូរទស្សន៍នេះមានកម្រិតថ្លាដល់ទៅ 38% ហើយវាមានកម្រិតភាពច្បាស់ 1,920 x 1,080 (FHD)  និងកម្រិតពន្លឺដល់ទៅ 400 cd/m² (APL 25%) និងមានរន្ធជាច្រើនដូចជា HDMI/DP/USB(2)/ RS232C/ RJ45/ Audio/ IR ។ សម្រាប់គែមរបស់វាគឺមានកម្រាស់ត្រមតែ 7.9 mm ប៉ុណ្ណោះ៕

image