ព័ត៌មាន

ថេប្លេត Lenovo Tab P11 Pro បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា

ថេប្លេត Lenovo Tab P11 Pro បានប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសឥណ្ឌា។ ថេប្លេតនេះបានប្រកាសបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ ២០២០ នេះជាមួយនឹងថេប្លេត Tab M10 HD Gen 2 ។ អតិថិជននៅក្នុងប្រទេសឥណ្ឌាអាចទិញថេប្លេត Tab P11 Pro នេះនៅក្នុងតម្លៃ INR 44,999 ជាមួយនឹងពណ៌ Slate Grey ឬ  Platinum Grey នៅលើ Amazon, Flipkart និងវេបសាយរបស់ Lenovo ។

វាក៏មាន Keyboard ដែលមានតម្លៃ INR 999 ។ ថេប្លេត Lenovo Tab P11 Pro នេះមានបន្ទះឈីប Snapdragon 730G chipset រ៉េមទំហំ  6GB LPDDR4X RAM និងម៉េមូរី  128GB UFS 2.1 ថែមទៀត។ វាមានអេក្រង់ទំហំ  11.5-inch, 2,560 x 1,600 OLED កម្រិតពន្លឺ 500 nits និងDolby Vision, HDR10 រួមជាមួយនឹង 100% sRGB ផងដែរ។

កាន់តែពិសេសជាងនេះទៀតនោះ វាក៏មាន  JBL speakers ជាមួយនឹង  Dolby Atmos និង 3.5mm audio jack ថែមទៀត។ វាក៏មានកាមេរ៉ាខាងមុខទំហំ  8MP selfie និង​ 4G LTE និង​dual-band Wi-Fi ផងដែរ។ វាក៏មាន Bluetooth 5.0, GPS, GLONASS និង​USB Type-C port​ ថែមទៀត៕

image

image

image