នេះគឺជាតេឡេស្កូបឆ្លាតវៃរបស់ក្រុមហ៊ុន Vaonis ដែលពិតជាល្អក្នុងការប្រើប្រាស់មែនទែនសម្រាប់តារាវិទូ។ Vaonis គឺជាក្រុមហ៊ុន Startup របស់ប្រទេសបារាំងដែលបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ ដែលក្រុមហ៊ុននេះបានបង្កើតនូវតេឡេស្កូបឆ្លាតវៃ Vespera ដែលមានរូបរាងតូចជាងមុន ស្រាលជាងមុន និងតម្លៃសមរម្យបំផុត។
Vespera ទទួលបាននូវពានរង្វាន់ CES 2021 Best of Innovation Award ផងដែរ។ Vespera នេះមានតម្លៃ $1499 ទម្ងន់ 5Kg កម្ពស់ 40cm, Aperture 50mm, Focal Length 200mm និង Focal Ratio f/4 ផងដែរ៕