ព័ត៌មាន

ស្ត្រីម្នាក់ត្រូវជាប់ពន្ធនាគារបន្ទាប់ពីលួចផ្ទេរទឹកប្រាក់ចំនួន ១,៣ លានដុល្លារសិង្ហបុរីពីក្រុមហ៊ុនជាច្រើនបន្ទាប់ពីបានលង់ស្នេហ៍ជាមួយអ្នកបោកប្រាស់

អស់រយៈពេលជាង ៣ ខែប៉ុណ្ណោះ អ្នកគ្រប់គ្រងគណនេយ្យម្នាក់ដែលមានលទ្ធភាពប្រើប្រាស់គណនីធនាគាររបស់ក្រុមហ៊ុនចំនួន ២ ដែលបានចំណាយប្រាក់មិនត្រឹមត្រូវចំនួន ១,៣ លានដុល្លារសិង្ហបុរីដែលនាងបានផ្ទេរទៅឱ្យបុរសម្នាក់ដែលគេស្គាល់ថា “Benjamin”ដែលនាងបានលង់ស្រលាញ់។ នាងបានធ្វើដូច្នេះបន្ទាប់ពីបុរសនោះបានសន្យាថានឹងផ្ញើកញ្ចប់ដែលមានអំណោយគ្រឿងអលង្ការ និងប្រាក់ចំនួន ៣៧០,០០០ អឺរ៉ូ (៥៩៣,០០០ ដុល្លារសិង្ហបុរី) ។ នាងគិតថានាងនឹងអាចប្រើលុយនេះដើម្បីសងក្រុមហ៊ុនវិញ។ Liew Bee Yee អាយុ ៤៣ ឆ្នាំត្រូវបានជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំកាលពីថ្ងៃពុធ (១០ មីនា) ពីបទរំលោភលើសេចក្តីទុកចិត្តរបស់ក្រុមហ៊ុននេះ។

នាងបានកក់កន្លែងធ្វើដំណើរ និងកន្លែងស្នាក់នៅផងដែរដោយរំពឹងថាគាត់នឹងមកដល់ប្រទេសសិង្ហបុរី។តុលាការបានបើកសវនាការថាស្រី្តឈ្មោះ Liew បានមកធ្វើការនៅប្រទេសសិង្ហបូរីបន្ទាប់ពីបានបញ្ចប់សញ្ញាប័ត្រផ្នែករដ្ឋបាលអាជីវកម្មនៅទីក្រុងគូឡាឡាំពួ។ នាងបានធ្វើការឱ្យក្រុមហ៊ុនគ្រឿងបន្លាស់អេឡិចត្រូនិច McCoy រយៈពេល ១០ ឆ្នាំចាប់ពីឆ្នាំ ២០០៩ ហើយត្រូវបានតំឡើងឋានៈជានាយកគណនេយ្យនៅឆ្នាំ ២០១៥ ។

នៅក្នុងតួនាទីរបស់នាងនាងត្រូវបានគេប្រគល់សិទ្ធិឱ្យគ្រប់គ្រងលើប្រាក់នៅក្នុងគណនីធនាគាររបស់ McCoyនិងក្រុមហ៊ុនពាក់ព័ន្ធរបស់ខ្លួនគឺ iConnexion។ លោកស្រីក៏បានចាត់ចែងទៅលើការចាយប្រាក់ក្រេឌីតរបស់ក្រុមហ៊ុន Western Union Business Solutions ផងដែរ។ នៅខែសីហាឆ្នាំ ២០១៩ Liew បានបង្កើតមិត្តភក្តិតាមអ៊ីនធឺរណេតជាមួយបុរសម្នាក់ឈ្មោះ “Benjamin” ។ ពួកគេបានចាប់ផ្តើមជជែកលេងនៅលើ WhatsApp ហើយ “Benjamin”បានស្នើសុំឱ្យ Liew ធ្វើជាមិត្តស្រីរបស់គាត់។ ទោះយ៉ាងណា Liew បានបដិសេធគាត់ដោយនិយាយថានាងមានមិត្តប្រុស។

ទោះបីជាបែបនេះក៏ដោយ ពួកគេនៅតែបន្តជជែកដោយ Benjaminបាននិយាយថាគាត់គឺជាអ្នកបើកយន្តហោះដែលបានហោះហើរទៅកាន់ទីក្រុងប៉ារីសហើយបានសន្យាថានឹងបញ្ជូនសេកមួយសន្លឹកជាមួយអំណោយ និងលុយផងដែរ។ លោកបានផ្ញើសារទៅ Liew នៅថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០១៩ ថាលោកស្រីនឹងទទួលបានកញ្ចប់មួយពីទីក្រុងប៉ារីសដោយមានសាច់ប្រាក់នៅខាងក្នុងហើយស្នើសុំអាស័យដ្ឋានរស់នៅរបស់លោកស្រី។ ដំបូងនាងបានបដិសេធប៉ុន្តែបានប្រាប់ពីអាសយដ្ឋានរបស់ក្រុមហ៊ុននាងដោយមិនចង់ដឹងនោះទេ។

ពីរបីថ្ងៃក្រោយមកមនុស្សម្នាក់ដែលហៅខ្លួនឯងថា Kian បានទាក់ទងមក Liew នៅលើ WhatsApp ដោយអះអាងថាមកពីក្រុមហ៊ុន “Open Wings Global Express Service” ។ គាត់បានស្នើសុំឱ្យ Liew ធ្វើការទូទាត់ប្រាក់នៅពេលដែលកញ្ចប់ទំនិញពី Benjamin លើសទម្ងន់។នាងបានផ្ទេរប្រាក់ចំនួន ៣.៦០០ ដុល្លារសិង្ហបុរីពីប្រាក់សន្សំផ្ទាល់ខ្លួនរបស់នាងទៅគណនីដែលផ្តល់ដោយ Kian ។ បន្ទាប់ពីនេះនាងបានសួរ Benjamin នូវអ្វីដែលគាត់បានបញ្ជូនអោយនាង។ យោងតាមឯកសារតុលាការបានអោយដឹងថាវាជាកេសមួយដែលមានទឹកប្រាក់ ៣៧០,០០០ អឺរ៉ូហើយនាងមានអារម្មណ៍សប្បាយរីករាយ និងមានចិត្ដលោភលន់។

ក្រោយមក Benjamin បានអះអាងថាមានរបស់របរនិងគ្រឿងអលង្កាផ្សេងទៀតនៅក្នុងកេះនេះ។ ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ Kian បានបន្តស្នើសុំឱ្យ Liew បង់ប្រាក់បន្ថែមទៀតសម្រាប់រឿងដូចជា ពន្ធ និង “សន្តិសុខ” ជាដើម។ នៅពេលដែលនាងអស់លុយនៅក្នុងគណនីផ្ទាល់ខ្លួន Liew ចាប់ផ្តើមផ្ទេរសាច់ប្រាក់ពី McCoyនិង iConnexion ដើម្បីបំពេញគោលបំណងរបស់នាង។ បរិមាណទឹកប្រាក់នេះនេះមានចាប់ពី ១២៨០០ ដុល្លារសិង្ហបុរីទៅ ៨០,០០០ ដុល្លារសិង្ហបុរី។ អស់រយៈពេលជាង ៣ ខែ Liew បានប្រើប្រាស់ថវិការមិនត្រឹមត្រូវចំនួន ១,៣ លានដុល្លារសិង្ហបុរីពីក្រុមហ៊ុនទាំងពីរនេះ៕

image

image