ព័ត៌មាន

ក្រុមហ៊ុន Qualcomm ខំប្រឹងដើម្បីបំពេញតម្រូវការបន្ទះឈីប ខណៈដែលកង្វះខាតបន្ទះឈីបរាលដាលដល់ការផ្គត់ផ្គង់ទៅលើទូរស័ព្ទហើយ!

ប្រភពឧស្សាហកម្មជាច្រើនប្រាប់រ៉យទ័រថាក្រុមហ៊ុន Qualcomm Inc កំពុងពុះពារដើម្បីបំពេញនូវតំរូវការសម្រាប់បន្ទះឈីបរបស់ខ្លួនដែលត្រូវបានប្រើក្នុងស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិចជាច្រើន ខណៈកង្វះខាតទៅលើបន្ទះឈីបនេះក៏ចាប់ផ្តើមប៉ះទង្គិចឧស្សាហកម្មយានយន្ត និងបន្តរាលដាលពាសពេញអាជីវកម្មអេឡិចត្រូនិចថែមទៀត។

ក្រុមហ៊ុនបច្ចេកវិទ្យាសាមសុងដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំជាងគេបំផុតនៅលើពិភពលោកកំពុងជួបប្រទះកង្វះខាតនៃដំណើរការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm ដែលជាបេះដូងនៃស្មាតហ្វូននោះ។ តម្រូវការសម្រាប់បន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយសារតែក្រុមហ៊ុនផលិតទូរស័ព្ទ Android ជាច្រើនបង្កើនការផលិតនៅពេលដែលអតិថិជនជាច្រើនបានបោះបង់ចោលទូរស័ព្ទដែលផលិតដោយក្រុមហ៊ុន Huawei Technologies Co Ltd ដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Qualcomm ពិបាកនឹងបំពេញតាមតម្រូវការខ្ពស់នេះណាស់ដោយសារតែកង្វះខាតនៃឧបករណ៍តូចៗមួយចំនួនដែលត្រូវបានប្រើនៅក្នុងបន្ទះឈីបរបស់វា។

មនុស្សម្នាក់នៅក្រុមហ៊ុនផ្គត់ផ្គង់សាមសុងបាននិយាយថាកង្វះឈីប Qualcomm កំពុងធ្វើឱ្យប៉ះពាល់ដល់ការផលិតរបស់ Samsung សម្រាប់ស្មាតហ្វូនលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់កណ្តាល។ អ្នកផ្គត់ផ្គង់ម្នាក់ទៀតបាននិយាយថាវាមានការខ្វះខាតនូវបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 888 ប៉ុន្តែមិនបាននិយាយថាតើបញ្ហានេះជះឥទ្ធិពលដល់ការផលិតទូរស័ព្ទទំនើបរបស់ Samsung ទេ៕

image

image