ព័ត៌មាន

មេរោគ Emotet Malware ត្រូវបានលុបចោលដោយខ្លួនឯងចេញពីម៉ាស៊ីនកុំព្យូទ័រដែលឆ្លងទាំងអស់នៅជុំវិញពិភពលោក

នៅក្នុងខែមករានេះ FBI និងទីភ្នាក់ងារអនុវត្តច្បាប់ជាច្រើនទៀតនៅជុំវិញពិភពលោកបានរំលឹកថា មេរោគ Emotet malware ត្រូវបានលុបចោលដោយស្វ័យប្រវត្តិចេញពីម៉ាស៊ីនដែលឆ្លងមេរោគនេះនៅជុំវិញពិភពលោក។ ទីភ្នាក់ងារអនុវត្តច្បាប់រកឃើញថា មេរោគ malware នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ការិយាល័យប៉ូលិសព្រហ្មទណ្ឌសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់។

image

នៅពេលដែលទីភ្នាក់ងារអនុវត្តច្បាប់រកឃើញនូវមេរោគ malware នេះ ប៉ូលិសព្រហ្មទណ្ឌសហព័ន្ធរបស់ប្រទេសអាល្លឺម៉ង់បានតម្លើង 32-bit EmotetLoader.dll ទៅក្នុងម៉ាស៊ីនដែលឆ្លងមេរោគនេះ ហើយនៅថ្ងៃទី 25 ខែមេសា ឆ្នាំ 2021 នេះ មេរោគ malware នេះត្រូវបានលុបចេញពីម៉ាស៊ីនដោយស្វ័យប្រវត្តិ។

យ៉ាងណាមិញ ជនរងគ្រោះរបស់មេរោគ Emotet malware ត្រូវបាន FBI និងទីភ្នាក់ងារអនុវត្តច្បាប់ស្នើសុំអោយធ្វើការអាប់ដេតទៅលើប្រព័ន្ធ System របស់ពួកគេ ឬតម្លើង System ថ្មីនៅលើម៉ាស៊ីននេះដែលឆ្លងនេះតែម្តងដើម្បីគេចផុតពីហានិភ័យដោយសារតែមេរោគ malware នេះ៕