ព័ត៌មាន

Lenovo Go wireless charging mouse សាកថ្មតាម USB Type-C ប្រើប្រាស់យ៉ាងងាយស្រួល

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលជា PC accessories នោះគឺ Lenovo Go Wireless Multi-Device Mouse ដែលមានសមត្ថភាព និងការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាត។ Lenovo Go Wireless Multi-Device Mouse នេះអាចភ្ជាប់ទៅកាន់ឧបករណ៍ចំនួន 3 ហើយវាអាចធ្វើការផ្លាស់ប្តូរ (Switch) នៅលើឧបករណ៍ដែលបានតភ្ជាប់នោះដោយគ្រាន់តែចុចនៅលើប៊ូតុងដែលមានស្រាប់នៅលើ Mouse សម្រាប់គោលបំណងនេះ។

image

សម្រាប់ Mouse នេះគឹមាន Bluetooth 5.0 ហើយវាមាន 2.4GHz wireless USB Type-C receiver ថែមទៀត។ វាអាចប្រើប្រាស់បាននៅលើ Microsoft Windows និង Google Chrome OS និងអាចភ្ជាប់ទៅកាន់ឧបករណ៍ដែលមាន Bluetooth ដូចជាថេប្លេត iPhones និង Android ផងដែរ។ Mouse នេះមានថាមពលថ្មទំហំ 380mAh ដែលក្រុមហ៊ុននេះអះអាងថាសាកថ្មម្តងប្រើប្រាស់បានដល់ទៅ 2 ខែ។

image

កាន់តែពិសេសជាងនេះទៀតនោះ Mouse នេះទ្រទ្រង់នូវ USB Type-C wired charging និង Qi wireless charging ថែមទៀត។ Lenovo Go Wireless Multi-Device Mouse មានវិមាត្រ 100 x 62 x 34mm ហើយវាមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ប្រផេះ Storm Grey និងពណ៌ខ្មៅ Thunder Black ៕