ព័ត៌មាន

រូបភាពថ្មី និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Google Pixel 6 Pro ត្រូវទម្លាយ!

កាលពីសប្តាហ៍មុននេះ ស្មាតហ្វូន Google Pixel 6 និង Pixel 6 Pro ត្រូវបែកធ្លាយ ហើយពេលនេះវាក៏មានការបង្ហាញអំពីការឌីស្សាញរូបរាងរបស់ស្មាតហ្វូននេះ។ នៅថ្ងៃនេះ វាមានការបង្ហាញអំពីការបែកធ្លាយជាច្រើនអំពីរូបរាងរបស់ស្មាតហ្វូននេះដែលពិតជាគួរអោយភ្ញាក់ផ្អើលមែនទែន។

image

ស្មាតហ្វូន Pixel 6 Pro នេះគឺមានអេក្រង់គែមកោងទំហំ 6.67″ curved AMOLED touchscreen ដែលអ្នកអាចមើលឃើញនូវរន្ធប្រហោង hole-punch សម្រាប់ថត Selfie ហើយវាក៏មានគែមកោង Bezels ស្តើងនៅជ្រុងទាំង 3 របស់វា។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។

image

ស្មាតហ្វូននេះគឺមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ ស្មាតហ្វូននេះមានវិមាត្រ 163.9 x 75.8 x 8.9 mm ហើយវាមានកម្រាស់ 11.5 mm ផងដែរ។ ស្មាតហ្វូន Pixel 6 Pro នឹងមាន dual stereo speakers និងបច្ចេកវិទ្យាសាកថ្មឥតខ្សែ wireless charging ផងដែរ៕

image