ព័ត៌មាន

ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Google នឹងមានកាមេរ៉ាខាងក្រោមអេក្រង់

ក្រុមហ៊ុនបច្ចេកវិទ្យា Google បានស្នើប៉ាតង់ថ្មីដែលមាន 23 ទំព័រសម្រាប់ស្មាតហ្វូន Pixel ដែលអាចបត់បានរបស់ខ្លួនដែលមានកាមេរ៉ាខាងក្រោមអេក្រង់។ កាមេរ៉ាខាងក្រោមអេក្រង់នេះគឺមានទំហំប្រហែលជា 2 ទៅ 3mm នៅលើអេក្រង់នេះ ហើយវាក៏នឹងមានសេនស័រជាច្រើនទៀតដូចជា proximity, ambient ឬ IR sensor ផងដែរ។

image

បច្ចេកវិទ្យានេះនៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ស្មាតហ្វូន Pixel 6 នោះទេ ប៉ុន្តែបច្ចេកវិទ្យានេះអាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ។ បច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់នេះអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូន Pixel 7 នៅក្នុងឆ្នាំ 2022 ឬនៅលើស្មាតហ្វូនដែលអាចបត់បាន Pixel Google ។ ក្រុមហ៊ុន Samsung ក៏នឹងបង្ហាញនូវកាមេរ៉ាខាងក្រោមអេក្រង់នៅលើស្មាតហ្វូន Galaxy Z Fold3 នៅចុងឆ្នាំនេះផងដែរ។

image

នៅក្នុងឆមាសទី ​2 នៅឆ្នាំនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននឹងបញ្ចេញនូវស្មាតហ្វូនជាច្រើនរបស់ខ្លួនដែលមានកាមេរ៉ាខាងក្រោមអេក្រង់។ បច្ចេកវិទ្យាកាមេរ៉ាខាងក្រោមអេក្រង់ដំបូងបំផុតគឺបង្ហាញខ្លួននៅលើស្មាតហ្វូន ZTE Axon 20 ៕