ព័ត៌មាន

មិនធម្មតាទេ! ស្មាតហ្វូន Redmi Note 8 លក់បានច្រើនជាង 25 លានគ្រឿង

ម៉ាកយីហោស្មាតហ្វូន Redmi របស់ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានទទួលនូវជោគជ័យយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំមុននេះ។ ស្មាតហ្វូន Redmi Note 8 ដែលប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នេះគឺលក់បានច្រើនជាង 25 លានគ្រឿងនៅជុំវិញពិភពលោក។ ដើម្បីអបអរនូវជោគជ័យនេះ ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូន Redmi Note 8 2021 ឆាប់ៗនេះផងដែរ។

image

អ្វីដែលយើងបានដឹងអំពីស្មាតហ្វូនថ្មីនេះ ស្មាតហ្វូននេះគឺដំនើរការនូវស្បែក MIUI 12.5 និងថាមពលថ្មទំហំ 4,000 mAh ។ ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Helio G85 chipset និងបច្ចេកវិទ្យាសាកថ្ម 22.5W charging និងកាមេរ៉ាខាងក្រោយ 4 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 48MP ។  ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុប និងរុស្សីផងដែរ៕

image