ព័ត៌មាន

ស្មាតហ្វូន Redmi Note 10 series នឹងមានអេក្រង់កម្រិត 120Hz punch hole

ក្រុមហ៊ុនបច្ចេកវិទ្យា Redmi មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Redmi Note 10 series​របស់ខ្លួននៅថ្ងៃទី 26 ខែឧសភានេះ។ ក្រុមហ៊ុននេះនៅមិនទាន់បញ្ជាក់ថានឹងមានស្មាតហ្វូនប៉ុន្មានម៉ូឌែលដែលនឹងបង្ហាញខ្លួននៅថ្ងៃពុធនេះទេ ប៉ុន្តែយើងទទួលបាននូវព័ត៌មានជាច្រើនអំពីស្មាតហ្វូន Note 10 កាលពីសប្តាហ៍មុននេះ។

image

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Redmi ទម្លាយអំពីការឌីស្សាញទៅលើរូបរាងស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូន Note 10 series ។ ស្មាតហ្វូន Note 10 series នេះនឹងមានអេក្រង់ 120Hz LCD ជាមួយនឹង punch hole សម្រាប់ថតរូបភាព Selfie ថែមទៀត។

image

ស្មាតហ្វូននេះមានអេក្រង់ 120Hz ជាមួយនឹង six-speed adaptive refresh rate ។ កម្រិត frame rate របស់វាគឺចន្លោះពី 24-60 FPS ។ សម្រាប់មុខងារមួយទៀតនោះគឺ ក្រុមហ៊ុន Redmi នឹងដាក់បញ្ចូលនូវ “flagship-level” VC liquid cooling, NFC 3.0, Bluetooth 5.2 និង X-axis linear motor ផងដែរ៕