ព័ត៌មាន

FiiO M11 Plus HiFi Music Player ឧបករណ៍ចាក់តន្រ្តីរូបរាងប្រណិត និងឆ្លាតវៃក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន FiiO បានប្រកាសបង្ហាញនូវវត្តមានរបស់ឧបករណ៍ចាក់តន្រ្តីថ្មីរបស់ខ្លួននោះគឺ FiiO Plus Digital Music Player ដែលមានបន្ទះឈីប Qualcomm octa-core Snapdragon 660 SoC, 4GB RAM និងអេក្រង់ 5.5-inch ដែលគ្មានគែមនោះទេ។ ឧបករណ៍នេះមានការពង្រឹងទៅលើគុណភាពសំឡេងយ៉ាងល្អឥតខ្ចោះ។ ឧបករណ៍ FiiO M11 Plus នេះប្រើប្រាស់នូវ dual DAC ដែលមាន 2x AK4497EQ DAC chips ជាមួយនឹង THX AA-78 amplification module ផងដែរ។

image

ឧបករណ៍ M11 Plus នេះមាន 2 ប្រភេទនោះគឺ Aluminium Alloy Edition និង Stainless Steel Edition ។ M11 Plus Digital Music Player នេះមានរន្ធ 3 Output Ports នោះគឺ 3.5mm, 2.5mm និង 4.4mm audio jack ។ FiiO M11 Plus នេះប្រើប្រាស់នូវ Neutrally Pure THX-AAA 78*2 Headphone Amplifier, 6th Gen Honeycomb, NewGen Intelligent Volume system និងប្រព័ន្ធ​ Digital Audio Purification system ដែលពង្រឹងទៅលើគុណភាពសំឡេង និងកាត់បន្ថយនូវសំឡេងរំខានថែមទៀត។ ឧបករណ៍នេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 OS និងទ្រទ្រង់នូវ 2- way Bluetoothផងដែរ៕

image