ព័ត៌មាន

ក្រុមហ៊ុន AMD បញ្ជាក់ថា ការវាយប្រហារដ៏គ្រោះថ្នាក់ចំនួន 2 អាចគ្រប់គ្រងទៅលើម៉ាស៊ីននិម្មិត (VIRTUAL MACHINE) បាន

ក្រុមហ៊ុនបច្ចេកវិទ្យា  AMD បានចេញនូវសេចក្តីណែនាំសុវត្ថិភាពដែលបង្ហាញនូវការវាយប្រហារដ៏គ្រោះថ្នាក់ចំនួន 2 ប្រឆាំងទៅនឹងដំណោះស្រាយ  Secure Encrypted Virtualization (SEV) ដែលការពារម៉ាស៊ីននិម្មិត (virtual machines) ពីការវាយប្រហារផ្សេងៗនោះ។ នៅក្នុងរបាយការណ៍នេះ ការវាយប្រហារនេះគឺការចាក់បញ្ចូលនូវកូដមេរោគនៅក្នុងម៉ាស៊ីននិម្មិត virtual machine ដែលបានអ៊ីនគ្រីបជាមួយនឹង SEV។

image

ការវាយប្រហារនេះត្រូវគេស្គាល់ថាជា SEVurity និង undeSErVed ។ ក្រុមហ៊ុននេះបញ្ជាក់ថា គ្រប់បន្ទះឈីប AMD EPYC processors ទាំងអស់គឺរងគ្រោះដោយសារតែការវាយប្រហារនេះ។ បន្ទះឈីបនេះគឺប្រើប្រាស់នៅក្នុង servers របស់ Data centers ។

image

ក្រុមហ៊ុន AMD ជូនដំណឹងទៅកាន់ System Admin អោយប្រើប្រាស់នូវ AMD CPUs នៅក្នុងម៉ាស៊ីននិម្មិត និងការប្រើប្រាស់នូវបច្ចេកវិទ្យា SEV-SNP technology ចុងក្រោយបំផុត។ គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានសប្តាហ៍មុននេះ ក្រុមហ៊ុន AMD ក៏បញ្ចេញនូវរបាយការណ៍មួយដែលថា បន្ទះឈីប Zen 3 CPUs របស់ខ្លួនក៏រងនូវការវាយប្រហារ Spectre ផងដែរ៕