ព័ត៌មាន

Huawei MateView ម៉ូនីទ័រលេងហ្គេមជំនាន់ថ្មីដ៏អស្ចារ្យ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមថ្មីដែលមានឈ្មោះហៅថា  MateView ដែលមានគោលដៅសម្រាប់ផ្តោតទៅលើអ្នកលេងហ្គេម។ ម៉ូនីទ័រលេងហ្គេម Huawei MateView នេះមានអេក្រង់ទំហំ 28.2-inch IPS ជាមួយនឹងកម្រិតភាពច្បាស់  3840 x 2560 pixels កម្រិតពន្លឺ 500 nits អេក្រង់ទំហំ 94% screen-to-bod ratio និង​ 3:2 aspect ratio ផងដែរ។

 image

កាន់តែពិសេសជាងនេះទៀតនោះ ម៉ូនីទ័រនេះមានកម្រិតពណ៌ 98% DCI-P3 color gamut ជាមួយនឹង 100% sRGB ហើយវាមានគែម Bezels យ៉ាងស្តើងបំផុតក្នុងការប្រើប្រាស់។ នៅលើម៉ូនីទ័រ MateView នេះគឺមាន 2x USB-C ports, 1x power supply និងប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្ម 65W ។ វាក៏មាន 2x  USB 3.0 ports,1 x HDMI 2.0, 1x  MiniDP និង 1x 3.5 mm headphone jack ៕

image