ព័ត៌មាន

Huawei Watch 3 & Watch 3 Pro ស្មាតវ៉ចជំនាន់ថ្មីសមត្ថភាពកាន់តែខ្លាំងក្នុងការប្រើប្រាស់

បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការហាមប្រាមក្រុមហ៊ុន Huawei ក្នុងការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Google Mobile Services នោះ នៅទីបំផុតក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ HarmonyOS របស់ខ្លួនជាផ្លូវការ។ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវស្មាតវ៉ច Huawei Watch 3 series នោះគឺ  Huawei Watch 3 និង Watch 3 Pro ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ  HarmonyOS នេះ។

 image

ពេលនេះ ក្រុមហ៊ុន Huawei បានបំពាក់នូវមុខងារតាមដានសុខភាពជាច្រើន និងការប្រើប្រាស់បានយូរថែមទៀត។ នាឡិកានេះគឺមានបំពាក់នូវសេនស័រ high-precision temperature sensor​សម្រាប់វាស់ទៅលើសីតុណ្ហភាពនៅលើស្បែកថែមទៀត។ វាក៏មានមុខងារថ្មីៗដូចជាការតាមដានទៅលើការលាងដៃ ឬការហាត់ប្រាណផងដែរ។ ស្មាតវ៉ច Watch 3 series នេះមានតួរខ្លួនធ្វើពីលោហធាតុជាមួយនឹងអេក្រង់គែមកោង  3D និងមាន  3D rotating crown ផងដែរ។ ថាមពលថ្មនៅលើស្មាតវ៉ច Watch 3 Pro គឺប្រើប្រាស់បានដល់ទៅ 5 ថ្ងៃនៅក្នុង Smart mode និង 21 ថ្ងៃនៅក្នុង Ultra-long Life Mode ខណៈពេលដែលស្មាតវ៉ច  Watch 3 ប្រើប្រាស់បាន 3 ថ្ងៃនៅក្នុង Smart mode និង 14 ថ្ងៃនៅក្នុង Ultra-long Life Mode ៕

image