ព័ត៌មាន

Samsung Bespoke Shoe Dresser ទូរសម្ងួត និងសម្លាប់មេរោគនៅលើស្បែកជើង

ក្រុមហ៊ុនបច្ចេកវិទ្យា​Samsung ទើបតែប្រកាសបង្ហាញនូវទូរដាក់ស្បែកជើងថ្មីដ៏អស្ចារ្យដែលមានឈ្មោះហៅថា​Bespoke Shoe Dresser ដែលមានសមត្ថភាពក្នុងការសម្ងួតស្បែកជើង និងសម្លាប់មេរោគនៅលើស្បែកជើងថែមទៀត។ នេះគឺជាដំណោះស្រាយមួយដ៏ល្អខណៈពេលដែលមនុស្សជាច្រើនកំពុងតែគិតថាតើពួកគេត្រូវធ្វើការថែទាំទៅលើស្បែកជើងរបស់ពួកគេដោយវិធីណានោះ។ ផលិតផលថ្មីរបស់ក្រុមហ៊ុន Samsung នេះពិតជាអាចបំពេញនូវតម្រូវការរបស់ពួកគេបាន។

 image

ជាមួយនឹងទូរស្បែកជើង Bespoke Shoe Dresser​របស់ក្រុមហ៊ុន Samsung នៅក្នុងបន្ទប់របស់អ្នក អ្នកអាចធ្វើការរៀបចំស្បែកជើងរបស់អ្នកបានយ៉ាងមានសណ្តាប់ធ្នាប់ និងអាចសម្លាប់មេរោគបានតាមរយៈការប្រើប្រាស់នូវ  UV Odor Decomposition Filter ។ Bespoke Shoe Dresser អាចជួយអោយស្បែកជើងរបស់អ្នកស្ថិតនៅក្នុងសភាពស្រស់ស្អាត និងអាចសម្លាប់បាក់តេរីបានដល់ទៅ 99.9% ថែមទៀត៕

image