ព័ត៌មាន

Samsung Bespoke Slim Wireless Vacuum Cleaner ម៉ាស៊ីនបូមធូលីសមត្ថភាពឆ្លាតវៃបំផុត

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបូមធូលីឥតខ្សែថ្មីដែលមានឈ្មោះហៅថា​ Bespoke Slim ។ ម៉ាស៊ីនបូមធូលី Samsung Bespoke នះគឺមានរូបរាងស្លីម និងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀត។ ម៉ាស៊ីននេះដំណើរការដោយថាមពលកម្លាំង 150W ។ Bespoke Slim នេះគឺមានល្បឿនម៉ូទ័រដំណើរការលឿនជាងមុនដល់ទៅ 20% ផងដែរ។

image

Bespoke Slim នេះអាចធ្វើការសម្អាតនៅក្នុងបន្ទប់បានយ៉ាងស្អាតល្អនៅក្នុង Normal Mode ដែលប្រើប្រាស់បាន 50 នាទី។ នៅក្នុង Strong Mode វាប្រើប្រាស់បាន 25 នាទី និងនៅក្នុង Max Mode គឺប្រើប្រាស់បាន 5 នាទី។ ម៉ាស៊ីនបូមធូលីនេះក៏មានអេក្រង់ Stardust LED ដែលមានការបង្ហាញអំពីថាមពលថ្មរបស់វាផងដែរ។ Samsung Bespoke Slim wireless vacuum cleaner នេះគឺមាន 3 ពណ៌ក្នុងការជ្រើសរើសគឺពណ៌ស ពណ៌បៃតង និងពណ៌លឿង៕

image