ព័ត៌មាន

តោះ…ទិញឱ្យទាន់…! ថេបប្លេត Samsung Galaxy Tab A7 Lite ថ្មីដែលមានលក្ខណៈពិសេសអស្ចារ្យ បានដាក់លក់ផ្លូវការលើទីផ្សារកម្ពុជាយើងហើយ…!

ថេបប្លេត Galaxy Tab A7 Lite ដែលល្បី មានរាងស្អាត និងតម្លៃពិសេសឥឡូវនេះបានដាក់លក់ផ្លូវការហើយ…!!

គិតទៅអតិថិជនរបស់ សាមសុង ឥឡូវនេះគឺពិតជាឆ្លាតវៃខ្លាំងណាស់ និងដឹងច្បាស់ពីផលិតផលដែលផ្តល់នូវភាពអស្ចារ្យ និងភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ…! ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុង ប្រកាសឱ្យធ្វើការកម្ម៉ង់ទិញកាលពីដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះចំនួនអតិថិជនដ៏ច្រើនលើសលុបហួសពីការស្មានបានធ្វើការកម្ម៉ង់ទិញទុកមុន…ដែលជោគជ័យនេះទើបធ្វើក្រុមហ៊ុន សាមសុង ប្រញាប់ប្រញាល់ដាក់លក់ជូនលើទីផ្សារដើម្បីឱ្យទាន់តម្រូវការរបស់អតិថិជនទាំងអស់ឱ្យទាន់ពេលវេលា!

 image

សូមបញ្ជាក់ថា ថេបប្លេត Galaxy Tab A7 Lite ដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាពេលនេះគឺជាថេបប្លេតមួយក្នុងចំណោមថេបប្លេតរបស់ សាមសុង ដែលត្រូវបានផលិតឡើងយ៉ាងពិសេស និងល្អបំផុតសម្រាប់អតិថិជនទាំងអស់…! ជាពិសេសម្រាប់ក្រុមគ្រួសារដែលមានកូនៗត្រូវសិក្សាតាមរយៈអនឡាញ (Online class), ការបំពេញការងារពីចម្ងាយ (Working From Home), និងការប្រជុំពីចម្ងាយ (Tele-con-call) ជាដើម…!

ពិសេសជាងនេះទៀតក្នុងពេលចេញលក់នេះផងដែររាល់អតិថិជនដែលជាវ Galaxy Tab A7 Lite នឹងទទួលបាន ស៊ីមកាត Smart មួយដែលមាន Free data រហូតដល់ 12 សប្តាហ៍ផងដែរ។

 image

ថេបប្លេត Galaxy Tab A7 Lite ត្រូវបានបង្កើតឡើងមកជាមួយនឹងកំពូលថាមពលថ្មធំរហូតដល់ទៅ 5,100 mAh ដែលអនុញ្ញាតឱ្យកូនៗ និងលោកអ្នកបំពេញការងារបានដោយរលូនដោយពុំចាំបាច់បារម្ភខ្លាចអស់ថ្មពាក់កណ្តាលទីប៉ះពាល់ដល់ការរៀនសូត្រ, ការប្រឡង, ឬការងាររបស់លោកអ្នកឡើយ! ហើយអ្វីដែលពិសេសក្រៅពីការសិក្សា ឬបំពេញការងារ Galaxy Tab A7 Lite ដែលមានរាងស្តើង អេក្រង់ធំដល់ទៅ 8.7”… ភ្លឺច្បាស់ត្រជាក់ភ្នែកនេះអាចឱ្យលោកអ្នករីករាយជាមួយនឹងការកម្សាន្តបានយ៉ាងយូរ និងពេញភ្នែកបន្ថែមទៀត…! Galaxy Tab A7 Lite ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 15W AFC ជាមួយរន្ធ USB ប្រភេទ C ថែមទៀតផង!

  image

ក្រៅពីថាមពលថ្មធំហើយ…ថេបប្លេត Galaxy Tab A7 Lite ក៏បំពាកទំហំផ្ទុកធំផងដែរ…ដែលសម្រាប់ប្រភេទដាក់ស៊ីមមានទំហំ 64 GB ខណៈដែលប្រភេទប្រើ Wifi មានទំហំ 32 GB និងអាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1 TB ឯណោះ…! ដូច្នេះលោកអ្នកមិនបាច់បារម្ភថាអស់ទំហំផ្ទុក ឬ Space ដែលរំខានដល់ល្បឿនដំណើរការរបស់ម៉ាស៊ីនឡើយ…!សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះគឺមាន 2 ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារ និងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ 229 ដុល្លារ  ជាមួយនឹងជម្រើស 2 ពណ៌៖ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)។

image

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!