Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ចំណុចសំខាន់ក្នុងការការពារទិន្នន័យរបស់អ្នកពីមេរោគ Ransomware

June 11
12:00 am 2021
Like and Share this page:

នៅក្នុងពេលនេះ មេរោគ  Ransomware គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក្រុមការពារសុវត្ថិភាពអ៊ីនធឺរណិតជាច្រើនក៏ព្យាយាមក្នុងការការពារទៅលើទិន្នន័យពីហេគឃ័រផងដែរ។ ពេលនេះ ហេគឃ័របានប្រើប្រាស់នូវបច្ចេកទេស​social engineering ជាច្រើនដូចជា  spoofing email ដើម្បីអោយអ្នកប្រើប្រាស់ចុចដោនឡូត Files ឬចុចនៅលើ Attachments នោះមេរោគនឹឆ្លងនៅលើម៉ាស៊ីនកុំព្យូទ័ររបស់ជនរងគ្រោះ។

image

មេរោគ Ransomware ពេលខ្លះមិនចាំបាច់អោយអ្នកធ្វើការចុចតម្លើងនោះទេ ប៉ុន្តែពេលនេះវាត្រូវបានគេបញ្ច្រៀតចូលតាមរយៈចន្លោះប្រហោងសុវត្ថិភាពនៅក្នុងកម្មវិធី Software ដែលមិនបានធ្វើការអាប់ដេត ឬ Patch ទៀងទាត់នោះ។ នេះគឺជាហេតុផលមួយនៅក្នុងចំណោមហេតុផលជាច្រើនដែលអ្នកគួរតែតម្លើងនូវកម្មវិធី software ដែលអ្នកជឿជាក់បាននៅក្នុងហេតុផលសុវត្ថិភាព។

image

ក្រៅពីការប្រុងប្រយ័ត្នទៅលើអ្វីដែលអ្នកធ្វើនៅលើកុំព្យូទ័ររបស់អ្នក និងកម្មវិធីដែលអ្នកប្រើប្រាស់នោះ វាមានរឿង 3 សំខាន់ៗដែលអ្នកត្រូវគិតដល់នោះគឺ ការអាប់ដេត ការការពារ និងការ Back up ។ សម្រាប់មេរោគ Malware, Ransomware ឬការជ្រៀតចូលទៅក្នុងកម្មវិធី software ដែលមិនបានធ្វើការ patch នោះពិតជាធ្វើអោយគ្រោះថ្នាក់មែនទែនដល់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ មួយវិញទៀត អ្នកត្រូវតម្លើងនូវកម្មវិធីមេរោគដូចជា​McAfee, Norton, Bitdefender, Avira ដើម្បីការពារប្រព័ន្ធទិន្នន័យរបស់អ្នក៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 14780
Yesterday : 17025
This Month : 288518
Last Month : 650070
Total Visitor : 26833741