ព័ត៌មាន

ស្ថាបនិកម្មវិធីកម្ចាត់មេរោគលោក John McAfee រកឃើញស្លាប់នៅក្នុងពន្ធនាគាររបស់ប្រទេសអេស្ប៉ាញ

ថ្មីៗនេះ ស្ថាបនិកនៃកម្មវិធីកម្ងាត់មេរោគលោក  John McAfee ស្លាប់នៅក្នុងពន្ធនាគារនៃទីក្រុងបាសេឡូណាតាមរយៈការធ្វើអត្តឃាត បន្ទាប់ពីរបាយការណ៍ជាច្រើនបញ្ជាក់ថាគាត់នឹងធ្វើបត្យាប័នដើម្បីទៅកាត់ទោសនៅក្នុងសហរដ្ឋអាមេរិកនោះ។ លោក McAfee មានវ័យ 75 ឆ្នាំ។ គាត់ត្រូវគេរកឃើញថាស្លាប់ដោយសារតែការព្យួរកក្រោយពេលដែលឃុំខ្លួននៅក្នុងពន្ធនាគារត្រឹមតែ 9 ខែប៉ុណ្ណោះ។

image

ដំណឹងនៃការស្លាប់របស់គាត់នេះបន្ទាប់ពីតុលាការជាតិរបស់ប្រទេសអេស្ប៉ាញអនុម័តទៅលើការបត្យាប័នគាត់ទៅកាន់សហរដ្ឋអាមេរិកពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទគេចបង់ពន្ធ។ លោក McAfee ធ្លាប់ធ្វើការនៅ NASA, Xerox និង  Lockheed Martin មុនពេលដែលគាត់ចាប់ផ្តើមបើកក្រុមហ៊ុនកម្មវិធីកម្ចាត់មេរោគដំបូងបំផុតរបស់ពិភពលោកនៅក្នុងឆ្នាំ 1987 នោះ។

image

នៅក្នុងខែមីនាឆ្នាំនេះ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបញ្ចាក់ថា លោក  McAfee គឺជាប់ពាក់ព័ន្ធទៅនឹងការលាងលុយកខ្វក់ដែលមានតម្លៃ 2 លានដុល្លារអាមេរិកតាមរយៈការប្រើប្រាស់នូវរូបិយបណ្ណ Cryptocurrency ។ កាលពីថ្ងៃទី 15 ខែតុលាឆ្នាំមុននេះ លោក  McAfee  និយាយថា “ខ្ញុំពេញចិត្តនៅទីនេះ។ ខ្ញុំមានមិត្តភក្តិជាច្រើន។ អាហារនៅទីនេះគឺឆ្ងាញ់។ អ្វីគ្រប់យ៉ាងគឺល្អមែនទែន។ ប្រសិនបើខ្ញុំព្យួរកនៅទីនេះដោយខ្លួនឯង ខ្ញុំក៏មិនខុសដែរ៕”