ព័ត៌មាន

Echo Show series បាសឆ្លាតវៃជំនាន់ថ្មីសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន Amazon បានប្រកាសបង្ហាញនូវ Echo Show 5 និង Echo Show 10 smart speaker ដែលឧបករណ៍នេះគឺមានអេក្រង់ដែលមានកាមេរ៉ា និងការទ្រទ្រង់នូវមុខងារជាច្រើនដូចជាការបញ្ជាជាសំឡេង Alexa ថែមទៀត។ Echo Show 10 គឺជាប្រភេទ Smart Speaker ដែលមានអេក្រង់ទំហំ 10.1 inch HD ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 13 megapixel ផងដែរ។

image

អេក្រង់នេះគឺងាយស្រួលក្នុងការទស្សនាទៅលើ streaming platforms អនឡាញជាច្រើនដូចជា Amazon Prime ឬ Netflix ។ សម្របា់ Echo Show 5 គឺមានអេក្រង់ទំហំ 5.5 inch នឹងមានកាមេរ៉ាកម្រិត HD ដែលងាយស្រួលក្នុងការខលវីដេអូផងដែរ។ Echo Show 10 នេះមានពណ៌ខ្មៅ ខណៈពេលដែល Echo Show 5 មាន 3 ពណ៌ក្នុងការជ្រើសរើសគឺពណ៌ខ្មៅ ស និងខៀវ៕

image