ព័ត៌មាន

Lenovo Smart Clock 2 នាឡិកាឆ្លាតវៃភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែ

ថ្មីៗនេះ ក្រុមហ៊ុន Lenovo បានប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Lenovo Smart Clock 2 ដែលមានការឌីស្សាញរូបរាងថ្មី និងមុខងារជាច្រើនបើធៀបជាមួយនឹង Lenovo Smart Clock និង Lenovo Smart Clock Essential ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នោះ។ Lenovo Smart Clock 2 នេះមានបំពាក់នូវ Alarm Clock និង Smart Speaker ហើយវាមាន 3 ពណ៌គឺប្រផេះ ខ្មៅ និងខៀវ។

image

វាមានប៊ូតុងចំនួន 2 នៅផ្នែកខាងលើសម្រាប់គ្រប់គ្រងសំឡេង ហើយនៅផ្នែកខាងក្រោមគឺមាន Power Jack និង Microphone Mute Switch ផងដែរ។ Smart Clock 2 សាកថ្មជាមួយនឹង wireless charging dock ដែលមានកម្លាំងដល់ទៅ 10W ហើយវាក៏អាចភ្ជាប់ជាមួយនឹងឧបករណ៍ឆ្លាតវៃជាច្រើនទៀតផងដែរ។ Lenovo Smart Clock 2 នេះមានអេក្រង់ទំហំ 4” LCD IPS Touchscreen រ៉េមទំហំ 1GB បន្ទះឈីប MediaTek MT8167S processor និងម៉េមូរីទំហំ 8GB ។

image

Smart Clock 2 នេះភ្ជាប់ទំនាក់ទំនងតាមរយៈ 2.4GHz Wi-Fi, Bluetooth 4.2, light sensor និង accelerometer ។ វាមានវិមាត្រ 93.30mm x 113.48mm x 71.33mm និងទម្ងន់ 298g ៕