ព័ត៌មាន

Mi Automatic Smart Door Lock Pro សោរចាក់ទ្វារឆ្លាតវៃបំពាក់កាមេរ៉ា AI

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសបង្ហាញនូវផលិតផលឆ្លាតវសរបស់ខ្លួនដែលមានឈ្មោះហៅថា Mi Automatic Door Lock Pro ។ នេះគឺជាផលិតផល Flagship នៅក្នុង Xiaomi Smart Life នៅក្នុងឆ្នាំនេះដែលមានការពង្រឹងទៅលើសមត្ថភាពជាច្រើនដ៏ខ្លាំងក្លាថែមទៀត។ ឧបករណ៍នេះអាចភ្ចាប់ជាមួយនឹងកាមេរ៉ា 2.3-megapixel sensor ដែលមានមុខងារ AI ជាមួយនឹង 172-degree wide-angle lens និង 16:16 aspect ratio ថែមទៀត។

image

Mi Automatic Door Lock Pro ក៏មានមុខងារក្នុងការវិភាគទៅលើវីដេអូនៃមនុស្សដែលនៅក្រៅផ្ទះផងដែរ។ វីដេអូនេះអាចរក្សាទុកនៅលើក្លោដបានរយៈពេល 3 ថ្ងៃ។ បន្ថែមពីនេះទៀតនោះ ឧបករណ៍នេះគឺមានការទ្រទ្រង់ជាមួយនឹង NFC និងការវាយបញ្ចូលនូវលេខ password ឬ Bluetooth unlocking, HomeKit unlocking ដើម្បីធ្វើការដោះសោរទ្វារផ្ទះបានថែមទៀត៕

image