ព័ត៌មាន

ស្មាតហ្វូន Tecno Pova 2 ដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានឹងមានថាមពលថ្មធំមែនទែន!

ក្រុមហ៊ុន TECNO បានចែករំលែកនូវរូបភាពផ្លូវការអំពីស្មាតហ្វូនម៉ូឌែលថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Pova 2 ដែលមានបំពាក់នូវថាមពលថ្មធំដល់ទៅ 7,000 mAh សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា។ នៅក្នុងការបង្ហោះនេះមិនមានការបង្ហាញអំពីកាលបរិច្ឆេទ ឬពេលវេលាជាក់លាក់ក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន Pova 2 នេះទេ។

image

ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.9-inch IPS LCDជាមួយនឹងរន្ធ punch-hole សម្រាប់កាមេរ៉ា​Selfie បន្ទះឈីប MediaTek G85 រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 48MP ជាមួយនឹងកាមេរ៉ា 2MP sensors ចំនួន 3 គ្រាប់ទៀត។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាទំហំ 8MP ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 7,000 mAh និងបច្ចេកវិទ្យាសាកថ្ម 18W charging ថែមទៀត៕

image