ព័ត៌មាន

ឆាប់ៗនេះ Amazon Appstore នឹងទ្រទ្រង់ទៅលើ Android App Bundles

ចាប់ពីខែសីហានេះ ក្រុមហ៊ុន Google នឹងទាមទារអោយកម្មវិធី Apps ថ្មីៗជាច្រើនដែលត្រូវដាក់ចូលទៅក្នុង Play Store​ត្រូវតែស្ថិតនៅក្នុង Android App Bundle (AAB) format ជាជាងការប្រើប្រាស់នូវ​ APKs ដែលប្រើប្រាស់រហូតមកទល់ពេលនេះ។ ក្រុមហ៊ុន Amazon បានប្រកាសថា ខ្លួននឹងធ្វើការនៅក្នុងការទ្រទ្រង់នូវ AAB នៅលើ Appstore ។

image

Amazon Appstore នឹងបន្តក្នុងការទទួលយកនូវ APK submissions ចេញពី Developers ផងដែរ។ ការប្រើប្រាស់ជាទម្រង់ Bundles នេះគឺមានប្រយោជន៍ជាងការប្រើប្រាស់នូវ​ APKs ដោយសារតែវាធ្វើអោយ App មានទំហំតូចជាងមុន និងការដំណើរការនូវ dynamic ផងដែរ។

image

ក្រុមហ៊ុន Amazon និយាយថា មុខងារមួយចំនួននឹងមានការកើនឡើងសម្រាប់ប្រើប្រាស់ផងដែរ។ ព័ត៌មានលម្ងិតជាច្រើនទៀតនឹងបង្ហាញនៅក្នុង Android App Bundle នៅពេលដែល Amazon Appstore ប្រកាសបង្ហាញអំពីរឿងនេះ៕